នាថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១ នៅ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មាន​ប្រារព្ធពិធីប្រគល់-ទទួលសម្ភារនិងបរិក្ខារអនាម័យ​សម្រាប់ទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ក្រោម​​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់​ឯក​ឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ សមាគម ក្រុមហ៊ុន និងសប្បុរសជនមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំនៃ អគរ។

សម្ភារនិងបរិក្ខារអនាម័យទាំងនេះ ត្រូវបានផ្តល់មក អគរ ដោយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ក្រុមហ៊ុន ឯកជន និងសប្បុរសជននានា រួមមាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ប្រចាំប្រទេសកម្ពុជា (JICA), SwissContact, ក្រុមហ៊ុន Huawei Cambodia, សមាគមអ្នកលក់យានយន្តនៅកម្ពុជា (CADA), ក្រុមហ៊ុន HGB Group, RMA, Unilever (Cambodia) Limited, Safron Logistics, Prosperity SeaLandAir Services, Manhattan International, Medtecs (Cambodia), Trikud Dry Port, Tec Srun Import Export & Transport, ក្រុមហ៊ុន ហុង ឡេង ហួរ គ្រុប, PANEFFORT (CAMBODIA) GARMENT, Jianxi 3L Medical Products Group (Cambodia), WINSUN (CAMBODIA), P P S E C COMPANY LIMITED, ចាន់ធូ មានជ័យ អង្គរ សុខ សែនជ័យ, លោក Daisuke NAGANO​ (អ្នកជំនាញការ JICA ប្រចាំ អគរ) និងលោកឧកញ៉ា លោក លោកស្រី ជាសប្បុរជនមួយចំនួនទៀត។ អំណោយជាសម្ភារនិងបរិក្ខារអនាម័យដែលសប្បុរសជនបានផ្ដល់ជូន អគរ នៅពេលនេះ រួមមាន៖ (១)ម៉ាស​ចំនួន ៦០០,៨០០ បន្ទះ, (២)ជែល​​លាងដៃ ចំនួន ៧,៦០៦ ដប, (៣)អាល់កុលលាយរួចចំនួន ១,៦៥០ លីត្រ, (៤)អេតាណុលចំនួន ២,១០០ លីត្រ, (៥)ទឹក សម្លាប់មេរោគចំនួន ៤៩៥ ដប, (៦)ម៉ាស៊ីនវាស់កម្តៅមានជើងបញ្ឈរចំនួន ១០ គ្រឿង, និង(៧)ស្រោមដៃពេទ្យ ចំនួន ១៥,០០០ គូ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា អំណោយជាសម្ភារនិងបរិក្ខារអនាម័យទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការជួយដល់មន្ត្រីគយជួរមុខនៅតាមមាត់ច្រកអន្តរជាតិ ដូចជាច្រកព្រំដែនដីគោក កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ក៏ដូចជាមន្ត្រីដែលធ្វើការផ្ទាល់ជាមួយអតិថិជន ក្នុងការការពារខ្លួន ពីការឆ្លងជំងឺកូវីដ-១៩ នៅពេលដែលពួកគេកំពុងបំពេញតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងប្រមូលពន្ធនិងអាករ ចូលថវិកាជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់​ដល់សប្បុរសជនទាំងអស់ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងស្មារតីចែករំលែក និងចាត់ទុកថាជាកាយវិការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ កន្លងទៅ អគរ បានទទួលឧបករណ៍ និងសម្ភារៈអនាម័យមួយចំនួនពីអង្គការ UNDP និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយបានបែងចែក និងកំពុងប្រើប្រាស់នៅអង្គភាព គយនិងរដ្ឋាករមួយចំនួន។photo_2021-03-17_18-27-14 photo_2021-03-17_18-27-11 photo_2021-03-17_18-27-09 photo_2021-03-17_18-27-07 photo_2021-03-17_18-27-04

image_2021-03-17_19-11-30

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត