នាព្រឹកថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគមអាជីវកររថយន្តកម្ពុជា និងធុរជននាំចូលរថយន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមរបស់តំណាងអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីវឌ្ឍនភាពស្ថានភាពបច្ចុប្បន្ននៃទីផ្សាររថយន្ត និងបញ្ហាប្រឈមនានាដែលអាជីវកររថយន្តនៅកម្ពុជាកំពុងជួបប្រទះ ជាពិសេសក្នុងកំឡុងពេលនៃការផ្ទុះរីករាលដាលជាអន្តរជាតិនៃជម្ងឺ Covid-19 ដែលបង្កការរាំងស្ទះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទំនិញ និងផលប៉ះពាល់អវិជ្ជមានលើគ្រប់វិស័យនៃសេដ្ឋកិច្ច។ កិច្ចពិភាក្សានេះ មានសារៈសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាពត្រៀមវិធានការឆ្លើយតបទៅនឹងផលប៉ះពាល់លើការងារប្រមូលចំណូលគយ ក៏ដូចជាចូលរួមចំណែករក្សាតុល្យភាពទីផ្សាររថយន្តផងដែរ។

6. 7. 1. 2. 3. 4. 5.

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត