អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)អង្គការគយពិភពលោក (WCO) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)បានអនុវត្តគម្រោងសិក្សារយៈពេលបញ្ចេញទំនិញពីគយ ឆ្នាំ២០១៣ ដែលជាសមាសធាតុ​មួយនៃទស្សនទាន​​ការអភិវឌ្ឍន៍​លំហូរ​ទំនិញ​នៅអាស៊ីAsia Cargo Highway​-ACH​ ​​​​ដែលបាន​ដាក់ចេញនាកិច្ចប្រជុំ​ថ្នាក់​អគ្គនាយក​គយ​អាស៊ាន​-ជប៉ុន នាថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០១១ ។

គម្រោងសិក្សារយៈពេលបញ្ចេញទំនិញពីគយនេះគ្របដណ្តប់តែទៅលើរយៈពេលនៃ​បែបបទបញ្ចេញទំនិញពីគយចាប់តាំងពីពេលដែលទំនិញមកដល់រហូតដល់ពេល​ទំនិញ​ត្រូវបាន​យកចេញប៉ុណ្ណោះ ពោលគឺពុំបានគិតពីពេលវេលាសម្រាប់ការទទួលបានការសម្រេចជាមុនក្នុងរូបភាពជា​លិខិត​​អនុញ្ញាតិជាដើមនោះទេ។

គិតជាមធ្យម រយៈពេលបញ្ចេញទំនិញពីគយ អាចសង្ខេបបានដូចខាងក្រោម៖

  1. ពីពេលទំនិញមកដល់រហូតដល់ពេលយកទំនិញចេញពីគយ៖ 2ថ្ងៃ 14ម៉ោង 39នាទី។
  2. ពីពេលចុះបញ្ជិការរហូតដល់ពេលយកទំនិញចេញពីគយ៖ 5ម៉ោង 37នាទី។
  3. ពីពេលចុះបញ្ជិការរហូតដល់ពេលទទួលបានប័ណ្ណបញ្ចេញទំនិញពីគយ 1ម៉ោង 57នាទី។

របាយការលម្អិតនៃការសិក្សារយៈពេលបញ្ចេញទំនិញពីគយ (ទាញយក)