ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ ជាពិសេស ពីធនាគារ ពិភពលោក​តាមរយៈគម្រោងកិច្ចសម្រួលពាណិជ្ជកម្មនិងប្រកួតប្រជែង​ (TFCP/Trade Facilitation and Competitiveness Project) និងកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP / Trade Development Support Program)​ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយត្រូវបានដាក់ឲ្យអនុវត្តជាបន្ត​បន្ទាប់នៅ ៥៤ សាខានិងការិយាល័យគយនិងរដ្ឋាករសំខាន់ៗ ដែលគ្របដណ្តប់ប្រមាណ ៩៩% នៃប្រតិវេទន៍​គយ និងប្រមាណ ៨៧%នៃទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស ។