បញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍និងសំណុំឯកសារនៅចំណុចចូលតែមួយសម្រាប់បំពេញនូវរាល់បទប្បញ្ញត្តិដែលតម្រូវ ពាក់ព័ន្ធនឹងការនាំចេញ នាំចូល និងការឆ្លងកាត់។ សម្រាប់ពត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គម្រូទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណ្ណោះ។ គោលដៅសំខាន់បំផុតនៃ​ប្រព័ន្ធ​បញ្ជរតែ​មួយ​ គឺការ​ពង្រឹង​ទំនាក់ទំនង​រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) រដ្ឋាភិបាលនិងធុរជន (G2B) និង​ធុរជននិងធុរជន (G2G)។

តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អគរ នឹងដឹកនាំគ្រប់គ្រងការអភិវឌ្ឍ ជាម្ចាស់និង កិច្ចប្រតិបត្តិការប្រព័ន្ធ និងជាប្រតិបត្តិករគម្រោងបញ្ជរតែមួយ នៅពេលដែលគម្រោងនេះត្រូវបានដាក់ ឲ្យអនុវត្ត។

វឌ្ឍនភាពសំខាន់ៗដែលសម្រេចបានក្នុងដំណាក់កាលនៃការរៀបចំអនុវត្តគម្រោង​រួមមាន៖ (១) លទ្ធផល នៃការសិក្សាផែន​ការ​លម្អិត​សម្រាប់ការអភិវឌ្ឍ​ប្រព័ន្ធ (Blueprint)ត្រូវបានអភិវឌ្ឍដោយរាប់បញ្ចូល​នូវគម្រូបច្ចកទេសនិងមុខងារប្រព័ន្ធ គម្រូអភិបាលកិច្ចនិងកិច្ចប្រតិបត្តិការ យុទ្ធសាស្រ្តលទ្ធកម្ម និងផែនការ នៃការអនុវត្តគម្រោង ក្រោមគម្រោងជំនួយហិរញ្ញវត្ថុរបស់ធនាគារពិភពលោក​ (២)លទ្ធផលសិក្សា​គម្លាត​ផ្នែក​​ច្បាប់​សម្រាប់​គាំទ្រ​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ ក្រោមគម្រោងជំនួយ ASEAN Single Window – ASEAN Connectivity through Trade and Investment (ASW-ACTI) ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងគ្រប់គ្រងការធ្វើផែនការ ការអភិវឌ្ឍ និងការអនុវត្តបញ្ជរ តែមួយជាតិ ស្របតាមគោលនយោបាយនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការអនុវត្ត ផែនការដែលបានគ្រោងទុករបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងបញ្ជរតែមួយអាស៊ាន ។

ច្បាប់ និង បទប្បញ្ញត្តិ

អនុក្រឹត្យ៖ ស្តីពី​ការបង្កើតគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ​ acrobat
ប្រកាស៖ ស្តីពីការបង្កើតក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ  ​acrobat
ប្រកាស៖ ស្តីពីការបង្កើតលេខាដ្ឋានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ  acrobat
ប្រកាស៖ ស្តីពីការបង្កើតក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ  acrobat
ឯកសារគោល (Blueprint) សម្រាប់បញ្ជរតែមួយជាតិ ​ acrobat