តបតាមកម្មវត្ថុ​និង​យោង​ខាងលើ​ ខ្ញុំសូមជម្រាបលោកឧកញ៉ា លោក លោកស្រី ជាអគ្គនាយក អគ្គនាយិកា​ ក្រុមហ៊ុនអាជីវកម្មនាំចូល និងចែកចាយផលិតផលតេលសិលាជ្រាបថា យោងលើស្ថានភាពកាន់តែល្អប្រសើរនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​នៅទូទាំងប្រទេស លទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនះទៅគ្រប់រាជធានី-ខេត្តដោយក្រុមហ៊ុនធំៗនាំចូលតាមផ្លូវទឹក និងដើម្បីរក្សាបាននូវចីរភាពចំណូលពន្ធអាករ ក៏ដូចជាការចាំបាច់ចំពោះមុខក្នុង​ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនិងលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន រាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការអនុញ្ញាតអោយនាំចូលផលិតផលតេលសិលាតាមមាត់ច្រកផ្លូវគោកជាស្ថាពរ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៧ តទៅ។

Page2

ទាញយកឯកសារ PDF

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត