ទំនិញដែលចូលក្នុងដែនគយសម្រាប់ឆ្លងកាត់ ឬ ផ្ទេរមធ្យោបាយដឹកជញ្ជូន មិនត្រូវជាប់ពន្ធ និងអាករនាំចូលឡើយ (មាត្រា ២៥)។

ការលើកលែងពន្ធនិងអាករនាំចូលត្រូវអនុញ្ញាតផ្តល់ជូនចំពោះទំនិញបេសកកម្មការទូត ឬ បេសកកម្ម កុងស៊ុល​បរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត និងក្រោមបញ្ញត្តិនៃច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា (មាត្រា ២៦)។

ការលើកលែងជាភាគនៃពន្ធ អាករនាំចូលអាចនឹងផ្តល់ជូនចំពោះការនាំចូល ពូជដំណាំ និងពូជសត្វ សម្រាប់កសិកម្ម ទំនិញនាំចូលបណ្តោះអាសន្ន និងទំនិញ និងសម្ភារដែលមានចែងក្នុងច្បាប់ផ្សេងទៀត របស់ព្រះរាជាណាចក្រកម្ពុជា (មាត្រា ២៧)។