រាល់ទំនិញនាំចូល ឬ នាំចេញ ទោះជាជាប់ពន្ធ និងអាករក្តី ឬ ត្រូវបានលើកលែងពន្ធ និងអាករ ទំនិញទាំងនោះត្រូវតែជាកម្មវត្ថុនៃការធ្វើប្រតិវេទន៍គយ ​(មាត្រា ២៩)។ រាល់ទំនិញនាំចូល ឬ នាំចេញត្រូវប្រកាសដោយ​ ម្ចាស់ទំនិញ ឬ ដោយបុគ្គលដែលបានទទួលការអនុញ្ញាតឲ្យបំពេញបែបបបទ គយក្នុងនាមម្ចាស់ទំនិញ (មាត្រា ៣១)

បុគ្គលណាដែលគ្មានវិជ្ជាជីវៈជាជើងសាគយ អាចបំពេញប្រតិវេទន៍គយបានសម្រាប់អាជីវកម្មខ្លួន (មាត្រា ៣៣)។

អ្នកនាំចូល ឬ ម្ចាស់ទំនិញត្រូវទទួលខុសត្រូវចំពោះពន្ធ និងអាករនាំចូល។ ក្នុងករណីដែលអ្នកនាំចូល ឬ ម្ចាស់ទំនិញមិនត្រូវបានរកឃើញ ភ្នាក់ងារជើងសាគយត្រូវទទួលខុសត្រូវចំពោះពន្ធ និងអាករនាំចូល (មាត្រា ៣៥)។

ឯកសាររដ្ឋបាលតែមួយ (ទាញយក)