ប្រព្រឹត្តកម្មធម្មតា
ពន្ធ និងអាករ ត្រូវប្រមូលលើទំនិញនាំចេញ នាំចូល មុនពេលបញ្ចេញទំនិញទាំងនេះពីគយ លើកលែងតែក្នុងករណីពិសេស ដែលពន្ធ និងអាករត្រូវបានព្យួរ។
ប្រភេទពន្ធ និងអាករប្រមូលដោយគយមានដូចខាងក្រោម៖
លរ. |
ប្រភេទពន្ធនិងអាករ |
អត្រាពន្ធ |
I. នាំចូល |
|
១ |
ពន្ធគយ |
០%; ៧%; ១៥%; ៣៥% |
២ |
អាករពិសេស |
០%; ៤,៣៥%; ៥%; ១០%; ១៥%; ២៥%; ៣០%; ៤៥%; ៥០% |
៣ |
អាករបន្ថែម |
០,០២$/លីត្រ លើប្រេងសាំង, ០,០៤$/លីត្រ ចំពោះប្រងម៉ាស៊ូត |
៤ |
អាករលើតម្លៃបន្ថែម |
១០% |
II. នាំចេញ |
|
១ |
អាករនាំចេញ |
០%, ៥%, ១០%, ១៥%, ២០%, ៥០% |
ប្រភព៖ តារាងពន្ធគយឆ្នាំ២០១២ បោះពុម្ពលើកទី៣ ខែមករា ឆ្នាំ២០១៥
ប្រព័ន្ធអនុគ្រោះពន្ធ
ក្របខ័ណ្ឌកិច្ចព្រមព្រៀង |
កម្មវិធីអនុវត្តន៍ |
ពាណិជ្ជកម្មទំនិញអាស៊ាន(ATIGA) |
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ព្រះរាជក្រមលេខ០៨/០៩.០១៧ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៩·
- ប្រកាសលេខ ២៨៨ សហវ ចុះថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១១ ស្ដីពី
ការអនុញ្ញាតឲ្យប្រើកម្មវិធី កាត់បន្ថយ ឬ លុបពន្ធនាំចូល
របស់កម្ពុជាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
ប្រទេសកម្ពុជាត្រូវលុបពន្ធនាំចូលលើគ្រប់ផលិតផលទាំងអស់ត្រឹមឆ្នាំ២០១៥ ដោយមានភាពទន់ភ្លន់ដល់ឆ្នាំ២០១៨ តាមរយៈកម្មវិធីដូចខាងក្រោម ៖
- ៨០%នៃបន្ទាត់ពន្ធគយសរុបត្រូវបញ្ចុះមកនៅត្រឹម ០-៥% ត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩
- ពន្ធនាំចូលលើផលិតផល Information and Communication Technology-ICT ត្រូវបញ្ចុះមក០%ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១០
- ពន្ធនាំចូលលើផលិតផលកសិកម្មមិនទាន់កែច្នៃ នៅក្នុងបញ្ជីវេទយិត SLត្រូវកាត់បន្ថយ ឬ លុបមក ០-៥% នៅឆ្នាំ២០១៧។
- ពន្ធនាំចូលលើផលិតផលកសិកម្មមិនទាន់កែច្នៃនៅក្នុងបញ្ជីវេទយិតខ្ពស់ HSLត្រូវអនុវត្តតាមអត្រា MFN ជាធរមាន។
- ពន្ធនាំចូលលើផ្នែកសមាហរណកម្មអាទិភាព Priority Integration Sector-PIS ត្រូវលុបមក០%នៅឆ្នាំ២០១២
- ពន្ធនាំចូលលើផ្នែកសមាហរណកម្មអាទិភាព Priority Integration Sector-PIS Negative List PIS-NL ត្រូវលុបមក០%នៅឆ្នាំ២០១៥។
- ព្រះរាជាណាចក្រកម្ពុជាអាចរក្សាទុកអត្រាពន្ធ ៥% ចំនួន ៧% នៃបន្ទាត់ពន្ធគយសរុប ឬ ស្មើនឹង ៦៦២ បន្ទាត់ពន្ធរហូតដល់ឆ្នាំ២០១៨។
|
កិច្ចសហប្រតិ្តបត្តិការ សេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន (ACFTA) |
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ព្រះរាជក្រមលេខ ១២០៧/០៣៣ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧
- ប្រកាសលេខ ៦៤៥ សហវ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ ស្តីពីការអនុញ្ញាតឲ្យប្រើកម្មវិធីកិច្ចព្រមព្រៀងរបស់ព្រះរាជាណាចក្រកម្ពុជាស្តីពីកិច្ចសហប្រតិ្តបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។
ផ្លូវធម្មតា
- ៥០%នៃបន្ទាត់ពន្ធគយសរុបត្រូវបន្ថយមក០-៥% ត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ និង
- បន្តលុបពន្ធគយរហូតត្រឹមថ្ងៃទី០១ ខែមករា ២០១៥ ដោយមានភាពទន់ភ្លន់ដល់ឆ្នាំ២០១៨។
បញ្ជីវេទយិត
- ប្រទេសកម្ពុជាអាចរក្សាទុក ៥០០ បន្ទាត់ពន្ធគយក្នុងបញ្ជី SL ដោយបញ្ចុះមក ០-៥% មុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២០
បញ្ជីវេទយិតខ្ពស់
- ប្រទេសកម្ពុជាអាចរក្សាទុកមិនលើសពី ៤០%នៃបន្ទាត់ពន្ធសរុបក្នុងបញ្ជីវេទយិតភាពខ្ពស់
|
កិច្ចសហប្រតិ្តការសេដ្ឋកិច្ចទូលំទូលាយ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ(AKFTA) |
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ព្រះរាជក្រមលេខ ១២០៧/០៣៤ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧
- ប្រកាសលេខ ៦១៣សហវ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨ ស្តីពីការអនុញ្ញាតឲ្យ ប្រើកម្មវិធីកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិ្តការសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាននិងសាធារណរដ្ឋកូរ៉េ។
ផ្លូវធម្មតា
- ប្រទេសកម្ពុជាត្រូវកាត់បន្ថយយ៉ាងតិច៥០%នៃបន្ទាត់ពន្ធគយសរុប ដែលស្ថិតនៅក្នុងផ្លូវធម្មតាមក០-៥%មិនឲ្យយឺតជាងខែមករា ឆ្នាំ២០១៥ និង៩០%នៃបន្ទាត់ពន្ធត្រូវលុបឲ្យបានមុនខែមករា ឆ្នាំ២០១៧។ បន្ទាត់ពន្ធទាំងអស់ក្នុងបញ្ជី NTត្រូវបញ្ចុះមក ០% ឲ្យបានមុនខែមករា ២០១៨ ដោយមានភាពទន់ភ្លន់ដល់ឆ្នាំ២០២០។
បញ្ជីវេទយិត
- ប្រទេសកម្ពុជាត្រូវកាត់បន្ថយអត្រាពន្ធគយដែលស្ថិតនៅក្នុងបញ្ជីវេទយិតដល់២០% មិនឲ្យយូរជាងថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ បន្ទាត់ពន្ធទាំងអស់ក្នុងបញ្ជី SLត្រូវកាត់បន្ថយជាបន្តបន្ទាប់មក០-៥% មុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
បញ្ជីវេទយិតខ្ពស់
- ប្រទេសកម្ពុជាត្រូវកាត់បន្ថយអត្រាពន្ធគយស្ថិតនៅក្នុងបញ្ជីវេទយិតភាពខ្ពស់ មិនលើស៥០% នៃបន្ទាត់ពន្ធសរុបឲ្យបានមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤
|
ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាង ប្រទេសជាសមាជិកអាស៊ាននិងប្រទេសជប៉ុន(AJCEP) |
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ព្រះរាជក្រមលេខ ១០០៩/០១៩ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៩
- ប្រកាសលេខ ១៣៧៦ សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការអនុញ្ញាតឲ្យ ប្រើប្រាស់កម្មវិធីកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងប្រទេសជាសមាជិកអាស៊ាននិងប្រទេសជប៉ុន តាមកម្មវិធីដូចខាងក្រោម។
ផ្លូវធម្មតាទី១
- អត្រាពន្ធគយស្តិតក្នុងបញ្ជី NT1ត្រូវបន្ថយមក ០% នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០
ផ្លូវធម្មតាទី២
- ៤០%នៃបន្ទាត់ពន្ធគយត្រូវកាត់បន្ថយដល់៥% ត្រឹមឆ្នាំ២០២០ និង៩០%នៃបន្ទាត់ពន្ធគយត្រូវលុបត្រឹមឆ្នាំ២០២៣ ហើយ ១០០%នៃបន្ទាត់ពន្ធគយត្រូវលុបត្រឹមឆ្នាំ២០២៦។
បញ្ជីវេទយិតខ្ពស់ ឬ ប្រភេទ C
- ប្រទេសកម្ពុជាត្រូវដាក់៤%នៃបន្ទាត់ពន្ធគយក្នុងប្រភេទ C ឬ បញ្ជីវេទយិតខ្ពស់។
បញ្ជីវេទយិតឬ ប្រភេទ R
- ប្រទេសកម្ពុជាត្រូវដាក់៨%នៃបន្ទាត់ពន្ធគយក្នុងប្រភេទ R ឬ បញ្ជីវេទយិត។
បញ្ជីលើកលែង ឬ ប្រភេទ X
- ប្រទេសកម្ពុជាត្រូវដាក់៣%នៃបន្ទាត់ពន្ធក្នុងបញ្ជីលើកលែង។
|
តំបន់ពាណិជ្ជកម្មសេរីអាស៊ាន –អូស្រ្តាលី –ណូវ៉ែលហ្សេឡង់(AANZFTA) |
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ព្រះរាជក្រមលេខ ១០១០/០១៦ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០
- ប្រកាសលេខ ១១៩៩ សហវ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្ដីពីការអនុញ្ញាតឲ្យ ប្រើប្រាស់កម្មវិធីកាត់បន្ថយឬ លុបពន្ធនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-ណូវ៉ែលហ្សេឡង់។
ផ្លូវធម្មតាទី១ និងទី២
- ៨៨%នៃបន្ទាត់ពន្ធគយត្រូវកាត់បន្ថយនៅឆ្នាំ២០២១ សម្រាប់ផ្លូវធម្មតាទី១ និង២០២៤ សម្រាប់ផ្លូវធម្មតាទី២
បញ្ជីវេទយិត
- ៧%នៃបន្ទាត់ពន្ធគយសរុបត្រូវកាត់បន្ថយដល់ ៥% ក្នុងឆ្នាំ២០២៥។
បញ្ជីវេទយិតខ្ពស់
- ប្រទេសកម្ពុជាអាចដាក់ចំនួន ៣.៤៥%នៃបន្ទាត់ពន្ធគយសរុបក្នុងបញ្ជីវេទយិតខ្ពស់។
បញ្ជីលើកលែង
- ប្រទេសកម្ពុជាអាចដាក់ ១.៥០% នៃបន្ទាត់ពន្ធគយសរុបក្នុងបញ្ជីលើកលែងទូទៅ។
|
តំបន់ពាណិជ្ជកម្មសេរីរវាង ប្រទេសសមាជិកអាស៊ាន និងប្រទេសឥណ្ឌា(AIFTA) |
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ព្រះរាជក្រិត្យលេខ ០២១១/០០៤ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១
- ប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ ស្ដីពីការអនុញ្ញាតឲ្យប្រើកម្មវិធីកាត់បន្ថយ ឬ លុបពន្ធនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ច
ព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសឥណ្ឌា។
ផ្លូវធម្មតាទី១
- អត្រាពន្ធគយត្រូវកាត់បន្ថយ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១០
ផ្លូវធម្មតាទី២
- អត្រាពន្ធគយត្រូវកាត់បន្ថយ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩
បញ្ជីវេទយិត
- អត្រាពន្ធគយត្រូវកាត់បន្ថយ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩
ផលិតផលពិសេស
- ដូចជាៈ ប្រេងដូង កាហ្វេ តែខ្មៅ និងម្រេច ដែលត្រូវកាត់បន្ថយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩
|
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ទូលំទូលាយតំបន់ RCEP |
- ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) គឺជាកិច្ចចរចាពាណិជ្ជកម្មសេរី (FTA) មួយដែលត្រូវបានបង្កើតឡើងក្នុងចំណោមប្រទេសទាំង១៦៖មានសមាជិកអាស៊ានទាំង ១០ប្រទេស (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ) និង ប្រទេសទាំងប្រាំមួយទៀត ដែលមានស្រាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន (FTAs) មានដូចជាប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ និងនូវែលសេឡង់។ ទាក់ទងជាមួយនឹង RCEP ទាំងប្រាំមួយ ប្រទេសដែលមិនមែនជាសមាជិកអាស៊ានទាំងនោះត្រូវបានគេស្គាល់ថាជាដៃគូពាណិជ្ជកម្មសេរីអាស៊ាន ( AFPs )។
- បន្ទាប់ពីដំណើរត្រៀមរៀបចំ បណ្តាប្រទេសដែលបានចូលរួមបានចាប់ផ្តើមកិច្ចចរចាជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ២០១៣។ RCEP នឹងគ្របដណ្តប់ការធ្វើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបច្ចេកទេស កម្មសិទ្ធិបញ្ញា ការប្រកួតប្រជែង ការដោះស្រាយវិវាទ / បញ្ហាផ្លូវច្បាប់ និងបញ្ហារបស់ស្ថាប័ន ព្រមទាំងបញ្ហាផ្សេងទៀតដើម្បីត្រូវបានបញ្ជាក់កំឡុងពេលនៃការចរចានេះ។
|