នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០ ព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO) ដឹកនាំដោយ លោក Seung Hyun Hong ប្រធានផ្នែក និងដឹកនាំអ្នកឯកទេស ចូលជួបប្រជុំពិភាក្សាដើម្បីពិគ្រោះយោបល់លើការវិវឌ្ឍន៍ថ្មីៗរបស់ អគរ ក្នុងការនាំចេញ/នាំចូល ដើម្បីបន្ត ពង្រឹង និងអភិវឌ្ឍន៍មុខងារអង្កេតតាមដានសេដ្ឋកិច្ចរបស់ AMRO ។ កិច្ចប្រជុំខាងលើបានពិភាក្សា លើប្រធានបទសំខាន់ៗ មួយចំនួនរួមមាន៖ (១) លទ្ធផលចំណូលដែលប្រមូលបានដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (២)ស្ថានភាពទូទៅនៃការនាំចេញ/នាំចូល (៣) កត្តាសំខាន់ៗដែល ពាក់ព័ន្ធទៅនឹងការកើនឡើងនៃពាណិជ្ជកម្មអន្តរជាតិនៅដើមឆ្នាំ២០១៧ និង (៤) ការរំពឹងទុកក្នុងការ ប្រមូលចំណូលដោយ អគរ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត គុណ ញឹម បានជម្រាបពីទំហំនាំចូលសរុបត្រីមាសទី១ ឆ្នាំ២០១៧ ដែលមានប្រមាណជាង ៣,១៣៨ លានដុល្លារអាមេរិក និងមានកំណើនប្រមាណ ១១,៧% ប្រៀបធៀប នឹងឆមាសទី១ ឆ្នាំ២០១៦ ។ ឯកឧត្តមបានរៀបរាប់ថាកំណើននៃការនាំចូលខាងលើគឺដោយសារ ការអនុវត្តវិធានការគន្លឹះមួយចំនួនដូចជា ការងារកំណែទម្រង់និងទំនើបកម្មគយ ការកែលម្អការងារ អភិបាលកិច្ចនិងសុច្ចរិតភាពក្នុងអង្គភាពគយ ការពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម (ស្វ័យប្រវត្តិកម្ម និងការគ្រប់គ្រងហានិភ័យ) ការពង្រឹងអនុលោមភាពលើការងារបច្ចេកទេសគយ (ការកំណត់តម្លៃគិតពន្ធគយ ការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងវិញ្ញាបនបត្រដើមកំណើត) និងការអនុវត្តវិធានការជម្រុញ អនុលោមភាពច្បាប់ដូចជាការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើង ពីឧបសគ្គនានាក្នុងការងារប្រមូលចំណូលពន្ធគយ ដូចជាការការកើនឡើងការបាត់បង់ចំណូល ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ការកើនឡើងនៃការលើកទឹកចិត្តពន្ធអាករជាបន្ទុករដ្ឋ ក្រោមក្របខណ្ឌគម្រោងវិនិយោគ និងអង្គការអន្តរជាតិនានា (ស្ថានទូត) នៅក្នុងឆ្នាំ២០១៧។ ឯកឧត្ថម ក៏បានបន្ថែមថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០១៧ នេះ ចំណូលប្រមូលដោយគយសម្រចបានប្រមាណ ៥២% ប្រៀបធៀបនឹងផែនការដែលបានដាក់ចេញដោយច្បាប់ថវិកាឆ្នាំ២០១៧។

លោក Seung Hyun Hong បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងចំណាប់អារម្មណ៍អំពីការកើន ឡើងគួរអោយកត់សម្គាល់នូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនចំណូលដែលប្រមូល ដោយ អគរ ប្រៀបធៀបទៅនឹងឆ្នាំ២០១៥ និង២០១៦ កន្លងទៅ។ នៅចុងបញ្ចប់ លោក Seung Hyun Hong បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលបានអនុញ្ញាតឲ្យមានកិច្ចប្រជុំថ្ងៃនេះ ប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់។19467565_1401016193285110_1489870068168120333_o 19467823_1401016309951765_6202538441131493272_o 19467858_1401016266618436_678281935497692666_o 19467924_1401016106618452_7904706957748152081_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត