នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១០:៣០ នាទីព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលជួបប្រជុំជាមួយលោក François Richard Richard ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរដ្ឋបាលគយបារាំងនិងលោកស្រី Mireille ROMBINI-LASSERRE ជាសេនានុព័ន្ធទទួលបន្ទុកការងារគយប្រចាំនៅទីក្រុងប៉េកាំង និងទទួលបន្ទុកសហប្រតិបត្តិការ ទ្វេភាគីជាមួយរដ្ឋបាលគយនៅក្នុងប្រទេសអាស៊ីប៉ាស៊ីហ្វិកក្នុងគោលបំណងដើម្បីពិភាក្សាការងារអនុវត្តខ្លឹមសារអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលបានចុះ​ហត្ថលេខាដោយអគ្គនាយកនៃរដ្ឋបាលគយ ប្រទេសទាំងពីរនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។

photo_2016-11-09_07-35-51

photo_2016-11-09_07-35-56

ឯកឧត្តមបណ្ឌិត គុណ ញឹមបានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់លោក Francois Richard និងលោកស្រី Mireille ROMBINI-LASSERRE ដែលបានធ្វើទស្សនកិច្ចការងារ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ភាគីទាំងពីរបានពិភាក្សានិងឯកភាពលើការងារស្ដីពីកម្មវិធី សហប្រតិបត្តិការដែលនឹងត្រូវអនុវត្តដោយរវាងរដ្ឋបាលគយទាំងពីរក្នុងឆ្នាំ២០១៧ ដែលរួមមានការការពារ កម្មសិទ្ធបញ្ញាប្រឆាំងនឹងទំនិញនិងឱសថក្លែងក្លាយការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ ការកសាង សមត្ថភាពមន្ត្រីគយកម្ពុជាជាដើម។

photo_2016-11-09_07-36-22

photo_2016-11-09_07-36-07

photo_2016-11-09_07-36-13

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១១:៣០ នាទីព្រឹកនាថ្ងៃដដែលហើយបន្តទៅទទួលទានភោជនីយហារ ការងារនៅនិវេសនដ្ឋានឯកឧត្ដម Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំងប្រចាំ ព្រះរាជាណាចក្រកម្ពុជាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល

photo_2016-11-09_07-39-14

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត