នារសៀលថ្ងៃទី១៤ ខែធ្នូ ២០១៦ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ដឹកនាំដោយលោក   KATSU Shigeaki ជំនាញការ JICA ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើកម្មវិធី​លើកកម្ពស់សមត្ថភាពមន្រ្តីគយ​និង​រដ្ឋាករកម្ពុជា និងផែនការសកម្មភាពការងារ ​ដើម្បីជួយគាំទ្រដល់ ការអនុវត្តកម្ម​វិធីកំណែទម្រង់​និង​ទំនើបកម្មគយរបស់​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជា។ 15419636_1213368285383236_7910055995959179019_o

ជាលទ្ធផលទីភ្នាក់ងារ JICA​បានផ្តល់ជំនួយបច្ចេកទេសគាំទ្រលើគម្រោងសំខាន់ ដូចខាងក្រោម៖

១- គម្រោងបង្កើតមណ្ឌលឃ្លាំមើលដោយប្រើប្រព័ន្ធកាមេរ៉ា សម្រាប់​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករកម្ពុជា។

២-ផ្តល់​កម្មវិធីបណ្តុះបណ្តាលលើជំនាញគយមួយចំនួនរួមមាន   ការគ្រប់គ្រង ព័ត៌មានសម្ងាត់​,​ការប្រយុទ្ធប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា, ការវិភាគស្ថិតិពាណិជ្ជកម្ម និងការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។

៣-ផ្តល់ក្រុមជំនាញមកសិក្សាលើការអភិវឌ្ឍនិងអនុវត្តបញ្ជរតែមួយជាតិ​របស់ អគរ និងការសិក្សារយៈពេលនៃការបញ្ចេញទំនិញពីគយលើកទី២ (Time release study)​។

៤-ជួយសម្របសម្រួលរៀបចំកិច្ចប្រជុំរវាង អគរ និងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យ​វឌ្ឍនភាព​នៃការ​អនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៤-២០១៨។

៥-ជួយសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការរវាង អគរ និងអង្គការគយពិភពលោក ពាក់ព័ន្ធនឹង​ជំនួយ​បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព។

៦-ជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង​ អគរ និងទីភ្នាក់ងារ JICA ពាក់ព័ន្ធ​នឹង​សំណើ​សុំ​គម្រោងរបស់ អគរ។

៧-ស្នើសុំរៀបចំកិច្ចប្រជុំរវាង អគរ និងសមាគមធុរជនជប៉ុន។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់លោក KATSU Shigeaki និង លោកស្រី Eriko Ohma តំណាងទីភ្នាក់ងារ JICA ដែលបានគាំទ្រ​និងផ្តល់ជំនួយបច្ចេកទេស ក្នុងការចូលរួម​ចំណែក​អនុវត្តកម្មវិធី​កំណែ​ទម្រង់​និង​ទំនើបកម្មគយរបស់អគរ ។ ទន្ទឺមនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏​បាន​​ឯកភាព​លើគំនិតផ្ទួត​ផ្តើមលើ​ការរៀបចំកិច្ចប្រជុំរវាង អគរ និងសមាគមធុរជនជប៉ុន​ ដែលជាយន្តការ​បន្ថែម​លើ​យន្តការភាពជាដៃគូគយ-ផ្នែកឯកជន​ដែលមានស្រាប់ ដើម្បីជួយសម្របសម្រួលនិងលើកកម្ពស់​កិច្ចសហការ​យោគយល់គ្នាឲ្យកាន់តែប្រសើររវាង អគរ និង​សមាគមធុរជនជប៉ុន។15443034_1213368062049925_6590007708344944044_o

កិច្ចប្រជុំ បានបញ្ចប់នៅវេលាម៉ោង ១៦:០០ នាទី ថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល ។

photo_2016-12-14_18-43-23

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត