អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)អង្គការគយពិភពលោក (WCO) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)បានអនុវត្តគម្រោងសិក្សារយៈពេលបញ្ចេញទំនិញពីគយ ឆ្នាំ២០១៣ ដែលជាសមាសធាតុមួយនៃទស្សនទានការអភិវឌ្ឍន៍លំហូរទំនិញនៅអាស៊ីAsia Cargo Highway-ACH ដែលបានដាក់ចេញនាកិច្ចប្រជុំថ្នាក់អគ្គនាយកគយអាស៊ាន-ជប៉ុន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ ។
គម្រោងសិក្សារយៈពេលបញ្ចេញទំនិញពីគយនេះគ្របដណ្តប់តែទៅលើរយៈពេលនៃបែបបទបញ្ចេញទំនិញពីគយចាប់តាំងពីពេលដែលទំនិញមកដល់រហូតដល់ពេលទំនិញត្រូវបានយកចេញប៉ុណ្ណោះ ពោលគឺពុំបានគិតពីពេលវេលាសម្រាប់ការទទួលបានការសម្រេចជាមុនក្នុងរូបភាពជាលិខិតអនុញ្ញាតិជាដើមនោះទេ។
គិតជាមធ្យម រយៈពេលបញ្ចេញទំនិញពីគយ អាចសង្ខេបបានដូចខាងក្រោម៖
- ពីពេលទំនិញមកដល់រហូតដល់ពេលយកទំនិញចេញពីគយ៖ 2ថ្ងៃ 14ម៉ោង 39នាទី។
- ពីពេលចុះបញ្ជិការរហូតដល់ពេលយកទំនិញចេញពីគយ៖ 5ម៉ោង 37នាទី។
- ពីពេលចុះបញ្ជិការរហូតដល់ពេលទទួលបានប័ណ្ណបញ្ចេញទំនិញពីគយ 1ម៉ោង 57នាទី។
របាយការលម្អិតនៃការសិក្សារយៈពេលបញ្ចេញទំនិញពីគយ (ទាញយក)