បញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍និងសំណុំឯកសារនៅចំណុចចូលតែមួយសម្រាប់បំពេញនូវរាល់បទប្បញ្ញត្តិដែលតម្រូវ ពាក់ព័ន្ធនឹងការនាំចេញ នាំចូល និងការឆ្លងកាត់។ សម្រាប់ពត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គម្រូទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណ្ណោះ។ គោលដៅសំខាន់បំផុតនៃប្រព័ន្ធបញ្ជរតែមួយ គឺការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) រដ្ឋាភិបាលនិងធុរជន (G2B) និងធុរជននិងធុរជន (G2G)។
តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អគរ នឹងដឹកនាំគ្រប់គ្រងការអភិវឌ្ឍ ជាម្ចាស់និង កិច្ចប្រតិបត្តិការប្រព័ន្ធ និងជាប្រតិបត្តិករគម្រោងបញ្ជរតែមួយ នៅពេលដែលគម្រោងនេះត្រូវបានដាក់ ឲ្យអនុវត្ត។
វឌ្ឍនភាពសំខាន់ៗដែលសម្រេចបានក្នុងដំណាក់កាលនៃការរៀបចំអនុវត្តគម្រោងរួមមាន៖ (១) លទ្ធផល នៃការសិក្សាផែនការលម្អិតសម្រាប់ការអភិវឌ្ឍប្រព័ន្ធ (Blueprint)ត្រូវបានអភិវឌ្ឍដោយរាប់បញ្ចូលនូវគម្រូបច្ចកទេសនិងមុខងារប្រព័ន្ធ គម្រូអភិបាលកិច្ចនិងកិច្ចប្រតិបត្តិការ យុទ្ធសាស្រ្តលទ្ធកម្ម និងផែនការ នៃការអនុវត្តគម្រោង ក្រោមគម្រោងជំនួយហិរញ្ញវត្ថុរបស់ធនាគារពិភពលោក (២)លទ្ធផលសិក្សាគម្លាតផ្នែកច្បាប់សម្រាប់គាំទ្រការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ក្រោមគម្រោងជំនួយ ASEAN Single Window – ASEAN Connectivity through Trade and Investment (ASW-ACTI) ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងគ្រប់គ្រងការធ្វើផែនការ ការអភិវឌ្ឍ និងការអនុវត្តបញ្ជរ តែមួយជាតិ ស្របតាមគោលនយោបាយនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការអនុវត្ត ផែនការដែលបានគ្រោងទុករបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងបញ្ជរតែមួយអាស៊ាន ។
ច្បាប់ និង បទប្បញ្ញត្តិ