ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

  • សារាចរណែនាំលេខ ០០៤ សហវ.ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ ស្តីពីនីតិវិធីគយចំពោះទំនិញតម្លៃទាប (សារាចរណែនាំនេះ អនុលោមតាមសារាចរណែនាំ លេខ ០០៧ សហវ. ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងការនាំចេញ-នាំចូលទំនិញមួយចំនួនតាមរូបភាពតូច)
    • ត្រូវបានកំណត់ថាជាទំនិញតម្លៃទាប (De Minimis) ចំពោះទំនិញនាំចេញ នាំចូលទាំងឡាយណា ក្នុងទម្រង់ជាកញ្ចប់បញ្ញើរហ័សទំនិញនាំចូលគ្មានលក្ខណៈ ពាណិជ្ជកម្មនិង/ឬ ទម្រង់ប្រហាក់ប្រហែល មានតម្លៃ FOB សមមូល៥០ ដុល្លារអាមេរិកចុះ
    • ទំនិញតម្លៃទាប(De Minimis) ត្រូវបានលើកលែងពន្ធនិងអាករគយនានា
    • ម្ចាស់ទំនិញ ឬតំណាងស្របច្បាប់ត្រូវធ្វើការប្រកាសតាមទម្រង់ប្រតិវេទន៍គយសង្ខេប អមដោយឯកសារទ្រទ្រង់នានា ដូចជាវិក្កយបត្រ បញ្ចីវេចខ្ចប់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម អញ្ញត្តិប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន
    • មុខទំនិញមួយចំនួន ដែលមិនត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នឲ្យស្ថិតក្រោម នីតិវិធិគយលើទំនិញតម្លៃទាប រួមមាន ៖ បណ្តាទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ តាមបញ្ញត្តិនៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ដែលជាប់ប្រព្រឹត្តកម្មហាមឃាត់ដាច់ខាតនិងទំនិញដែលមាន វេទយិតភាពខ្ពស់ និងអាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសាធារណៈដូចជា គ្រឿងសាស្រ្តាវុធ ជាតិផ្ទុះ សម្ភារបរិក្ខារយោធា គ្រឿងញៀន សារជាតិផ្សំគ្រឿងញៀន និង សារធាតុប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។