ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ
- លិខិតលេខ ៧៧៣ អគរ. ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការកំណត់បរិមាណទំនិញឬ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដែលអាចយកតាមខ្លួនបាន ដោយលើកលែងពន្ធនិងអាករផ្សេងៗរបស់អ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយដឹកជញ្ជូន និង ជនទាំងឡាយដែលឆ្លងកាត់ព្រំដែន
អ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយដឹកជញ្ជូន និង ជនទាំងឡាយដែលឆ្លងកាត់ព្រំដែន អាចយកតាម ខ្លួនបានដោយលើកលែងពន្ធនិងអាករផ្សេងៗនូវបរិមាណទំនិញ និង សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដូចខាងក្រោម ៖
- សុរាគ្រប់ប្រភេទមិនលើស២លីត្រ
- បារីមិនលើស ២០០ដើម ឬ ស៊ីហ្គាមិនលើសពី ៥០ដើម ឬ ថ្នាំជក់មិនលើសពី ២៥០ក្រាម
- ទឹកអប់ និង គ្រឿងតុបតែងខ្លួនចំណុះមិនលើស ៣៥០ មីលីលីត្រ
- សម្ភារ និង ឧបករណ៍ផ្សេងទៀតក្នុងបរិមាណសមស្រប ដែលជាតម្រូវការក្នុងការធ្វើដំណើរ ហើយពុំមែនជាទំនិញប្រភេទហាមឃាត់ដាច់ខាត។
- ជនដែលមានអាយុតិចជាង១៨ឆ្នាំមិនទទួលបានការអនុគ្រោះលើមុខទំនិញទី១និងទី២ ខាលើទេ។