ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- លិខិតលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០០ ស្តីពីការកែសំរួលបែបបទគ្រប់គ្រង ការនាំចូលទំនិញតាមរបប អាគារលក់ទំនិញរួចពន្ធ Duty Free Shop
- លិខិតលេខ ១០០៦ គរ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីបែបបទគ្រប់គ្រងការនាំចូលទំនិញ តាមរបបអាគារលក់ទំនិញរួចពន្ធ Duty Free Shop
បែបបទនៃការនាំចូល
- ត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយ អគរ (នាយកដ្ឋានរដ្ឋាករ)រាល់ពេលនាំចូល
- ត្រូវមានឃ្លាំងសម្រាប់ស្តុក និងអាគារលក់ទំនិញរួចពន្ធដើម្បីដំណើរការអាជីវកម្មស្របតាម កិច្ចសន្យា
- ការបំពេញបែបបទនាំចូល ការបង់កម្រៃ Duty Free ត្រូវធ្វើនៅមាត់ច្រកនាំចូលតាមបណ្តា ការិយាល័យសាខាគយនិងរដ្ឋាករពាក់ព័ន្ធតាមច្បាប់និងនីតិវិធីជាធរមាន។
ការធ្វើចរាចរទំនិញរួចពន្ធ
រាល់ការដឹកជញ្ជូនចរាចរទំនិញរួចពន្ធ គ្រប់ប្រភេទឆ្លងកាត់ផ្ទៃក្នុងប្រទេស ត្រូវអមភ្ជាប់ជាមួយនូវលិខិត អនុញ្ញាតដឹកជញ្ជូនដែលចេញដោយ អគរ ហើយក្នុងករណីដែលអាជ្ញារធរគយមានសមត្ថកិច្ចយល់ថា ចាំបាច់ មន្រ្តីគយនិងរដ្ឋាករយ៉ាងតិចពីររូប អមឃ្លាំមើលទំនិញទាំងនោះ រហូតដល់គោលដៅអាជីវកម្ម ស្របច្បាប់នានា។
កាតព្វកិច្ចរបស់អាជីវករ
- អាជីវករលក់ទំនិញរួចពន្ធទាំងអស់ ត្រូវគោរពនិងអនុវត្តឲ្យបានល្អ និងទាន់ពេលវេលាតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងលេខ០០៥សហវ ខាងលើ
- ត្រូវបង្កការងាយស្រួល និងការសហការខ្ពស់ជាប្រចាំជាមួយមន្រ្តីមានសមត្ថកិច្ចគ្រប់ផ្នែក
- ផ្ញើរបាយការណ៍ជាប្រចាំតាមគំរូដែលណែនាំដោយ អគរ ឲ្យបានទៀងទាត់មកនាយកដ្ឋានរដ្ឋាករ
- កត់ត្រាឲ្យបានច្បាស់លាស់លើវិក្កយបត្រលក់ចេញនូវយថាប្រភេទ បរិមាណទំនិញ ព្រមទាំងអត្តសញ្ញាណអតិថិជនដែលបានទិញប្រចាំថ្ងៃនីមួយៗ។