អគរ ជាស្ថាប័នទទួលបន្ទុកត្រួតពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រដើមកំណើតទំនិញផ្អែកតាម នីតិវិធីប្រតិបត្តិវិញ្ញាបនបត្រ (Operational Certification Procedures-OCP) (ឧបសម្ព័ន្ធទី៨ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន)
ការបង្ហាញវិញ្ញាបនបត្រដើមកំណើតទំនិញ
ក. ប្រតិវេទន៍គយ (ឯកសាររដ្ឋបាលតែមួយ)
ខ. វិញ្ញាបនបត្រដើមកំណើតទំនិញ
គ. ឯកសារពាក់ព័ន្ធដូចជា៖ វិក័យបត្រ បញ្ជីវេចខ្ចប់ និងនិវេទប័ណ្ណ
គ. ឯកសារផ្សេងទៀត ដែលតម្រូវដោយច្បាប់ និងបទបញ្ញត្តិនានា
ករណី វិញ្ញាបនបត្រដើមកំណើតទំនិញត្រូវបានច្រានចោល
ក. ធ្វើសញ្ញាសម្គាល់ និងសរសេរមតិក្នុងប្រអប់ទី៤ រួចប្រគល់ជូនវិញ
ខ. មិនលើសពី ៦០ថ្ងៃ
គ. តម្រូវឲ្យមានការបញ្ជាក់ពី អាជ្ញាធរដែលចេញវិញ្ញាបនបត្រ
ឃ. បញ្ចេញទំនិញតាមអត្រា MFN
ទម្រង់នៃវិញ្ញាបនបត្រដើមកំណើតទំនិញ
ក. វិញ្ញាបនបត្រដើមកំណើតទំនិញត្រូវជាក្រដាស ដែលមានទំហំ A4
ខ. វិញ្ញាបនបត្រដើមកំណើតទំនិញ ត្រូវមានច្បាប់ដើម ១ច្បាប់ និងច្បាប់ថតចម្លងចំនួន២ច្បាប់
គ. ច្បាប់ដើមត្រូវផ្ញើមកកាន់អង្គភាពគយ ច្បាប់ចម្លង១ច្បាប់ ត្រូវទុកនូវអាជ្ញាធរដែលចេញវិញ្ញាបនបត្រ ច្បាប់ចម្លង១ច្បាប់ទៀតត្រូវប្រគល់ជូនក្រុមហ៊ុននាំចេញ
ការត្រួតពិនិត្យវិញ្ញាបនបត្រដើមកំណើតទំនិញ
ក. វិញ្ញាបនបត្រដើមកំណើតទំនិញត្រូវចុះហត្ថលេខាត្រឹមត្រូវពីអាជ្ញាធរ
ខ. ដើមកំណើតនៃផលិតផលត្រឹមត្រូវតាមបទប្បញ្ញត្តិនៃជំពូកទ ៣ នៃកិច្ចព្រមព្រៀង
គ. គ្រប់ផ្នែកទាំងអស់នៃវិញ្ញាបនបត្រផ្ទៀងផ្ទាត់ទៅតាមឯកសារពាក់ព័ន្ធ