អ្នកនាំចេញ ត្រូវផ្តល់ឯកសារបន្ថែមសម្រាប់ទំនិញទាំងឡាយណាដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាជាផលិតផលរសើប ឬ ទំនិញដែលត្រូវបានដាក់់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលសម្រាប់ការធ្វើពាណិជ្ជកម្ម។ តារាងខាងក្រោមបង្ហាញពីប្រភេទនៃអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតិ ឬ វិញ្ញាបនបត្រ ដែលជាឯកសារចាំបាច់ សម្រាប់ការនាំចេញទំនិញមួយចំនួន និងអាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកក្នុងការចេញលិខិត ទាំងនេះ។
សំគាល់ ៖ សិប្បកម្មថ្មីដែលទំនិញធ្វើពីសូត្រ មិនតម្រូវឲ្យមានឯកសារបន្ថែមឡើយ លើកលែងតែទំនិញ ទាំងនេះ ជាផ្នែកមួយនៃគ្រឿងប្រាក់ ឬ ទំនិញនោះជាវត្ថុសិល្បៈ និងបេតិកភណ្ឌជាតិ។
អាជ្ញាប័ណ្ណ លិខិតអនុញ្ញាតិ និងវិញ្ញាបនបត្រ
ប្រភេទទំនិញ | ឯកសារ | អាជ្ញាធរមានសមត្ថកិច្ច | |
អាជ្ញាប័ណ្ណនាំចេញ | កៅស៊ូធម្មជាតិ | -អាជ្ញាប័ណ្ណនាំចេញសុពលភាព៖៦០ថ្ងៃ | -ក្រសួងពាណិជ្ជកម្ម |
ផល និងអនុផលព្រៃឈើ | -អាជ្ញាប័ណ្ណនាំចេញ សុពលភាព៖៦០ថ្ងៃ- លិខិតអនុញ្ញាត | -ក្រសួងពាណិជ្ជកម្ម-ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ-ទីស្តីការគណៈរដ្ឋមន្ត្រី | |
វិញ្ញាបនបត្រ | ផ្លែឈើស្រស់ បន្លែ រុក្ខជាតិ សម្ភារធ្វើកសិកម្ម (ថ្នាំសម្លាប់សត្វល្អិត គ្រាប់ពូជ សម្ភារបណ្តុះកូនរុក្ខជាតិ និងចំណីសត្វ) | -លិខិតអនុញ្ញាតគយនិងរដ្ឋាករ-វិញ្ញបនប័ត្រអនាម័យ និងភូតគាមអនាម័យ (SPS) | – អគរ-ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ |
សម្លៀកបំពាក់ | វិញ្ញាបនបត្រប្រភពដើមទំនិញសុពលភាព ៖ ៦ខែ | -ក្រសួងពាណិជ្ជកម្ម | |
ថ្នាំពេទ្យ | វិញ្ញាបនបត្ររបស់ក្រសួងសុខាភិបាល | -ក្រសួងសុខាភិបាល | |
សត្វរស់ | វិញ្ញាបនបត្រសុខភាពសត្វ សុពលភាព ៖ ៥ឆ្នាំឬ វិញ្ញាបនបត្រ CITES | -ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ | |
លិខិតអនុញ្ញាត | ផលិតផលសិល្បៈ និងវប្បធម៌ | លិខិតអនុញ្ញាត | ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ |
ផល និងផលិតផលជលផល | -លិខិតអនុញ្ញាតសុពលភាព ៖ ១ឆ្នាំ-វិញ្ញាបនបត្រប្រភពដើមទំនិញ-លិខិតអនុញ្ញាតិគយ | -ក្រសួងពាណិជ្ជកម្ម-ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ- អគរ | |
គ្រឿងអលង្ការ គ្រឿងប្រាក់ និងត្បូងមានតម្លៃមិនទាន់កែច្នៃ | លិខិតអនុញ្ញាតសុពលភាព ៖ ១ឆ្នាំ | ធនាគារជាតិនៃកម្ពុជា |
ប្រភពព័ត៌មាន ៖ សៀវភៅមគ្គុទេសក៏ស្តីពីនីតិវិធីនៃការនាំចេញសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម នៅកម្ពុជា (ខែមករា ឆ្នាំ២០០៩)