អគរ ជាស្ថាប័នទទួលបន្ទុកត្រួតពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រដើមកំណើតទំនិញផ្អែកតាម នីតិវិធីប្រតិបត្តិវិញ្ញាបនបត្រ (Operational Certification Procedures-OCP) (ឧបសម្ព័ន្ធទី៨​ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន)

ការបង្ហាញវិញ្ញាបនបត្រដើមកំណើតទំនិញ

ក. ប្រតិវេទន៍គយ (ឯកសាររដ្ឋបាលតែមួយ)

ខ. វិញ្ញាបនបត្រដើមកំណើតទំនិញ

គ. ឯកសារពាក់ព័ន្ធដូចជា៖ វិក័យបត្រ បញ្ជីវេចខ្ចប់ និងនិវេទប័ណ្ណ

គ. ឯកសារផ្សេងទៀត ដែលតម្រូវដោយច្បាប់ និងបទបញ្ញត្តិនានា

ករណី វិញ្ញាបនបត្រដើមកំណើតទំនិញត្រូវបានច្រានចោល

ក. ធ្វើសញ្ញាសម្គាល់ និងសរសេរមតិក្នុងប្រអប់ទី៤ រួចប្រគល់ជូនវិញ

ខ.​ មិនលើសពី ៦០ថ្ងៃ

គ. តម្រូវឲ្យមានការបញ្ជាក់ពី អាជ្ញាធរដែលចេញវិញ្ញាបនបត្រ

ឃ. បញ្ចេញទំនិញតាមអត្រា MFN

ទម្រង់នៃវិញ្ញាបនបត្រដើមកំណើតទំនិញ

ក. វិញ្ញាបនបត្រដើមកំណើតទំនិញត្រូវជាក្រដាស ដែលមានទំហំ A4

ខ. វិញ្ញាបនបត្រដើមកំណើតទំនិញ ត្រូវមានច្បាប់ដើម ១ច្បាប់ និងច្បាប់ថតចម្លងចំនួន២ច្បាប់

គ. ច្បាប់ដើមត្រូវផ្ញើមកកាន់អង្គភាពគយ ច្បាប់ចម្លង១ច្បាប់ ត្រូវទុកនូវអាជ្ញាធរដែលចេញវិញ្ញាបនបត្រ ច្បាប់ចម្លង១ច្បាប់ទៀតត្រូវប្រគល់ជូនក្រុមហ៊ុននាំចេញ

ការត្រួតពិនិត្យវិញ្ញាបនបត្រដើមកំណើតទំនិញ

ក. វិញ្ញាបនបត្រដើមកំណើតទំនិញត្រូវចុះហត្ថលេខាត្រឹមត្រូវពីអាជ្ញាធរ

ខ. ដើមកំណើតនៃផលិតផលត្រឹមត្រូវតាមបទប្បញ្ញត្តិនៃជំពូកទ ៣ នៃកិច្ចព្រមព្រៀង

គ. គ្រប់ផ្នែកទាំងអស់នៃវិញ្ញាបនបត្រផ្ទៀងផ្ទាត់ទៅតាមឯកសារពាក់ព័ន្ធ