នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៨:៣០ព្រឹក នៅសណ្ឋាគារឡឺរ៉ូយ៉ាល់មានបើកសិក្ខាសាលា ផ្សព្វផ្សាយកម្រងអត្ថបទនីតិវិធីបញ្ចេញទំនិញពីគយ និងលទ្ធផលការសិក្សាប្រព័ន្ធតាមដានទំនិញដែល រៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីក្នុង គោលបំណងសំខាន់ៗចំនួន៣គឺ ៖ ទី១.ចែកផ្សាយនូវសៀវភៅកម្រងអត្ថបទស្តីពី  នីតិវិធីបំពេញបែបបទ​បញ្ចេញទំនិញពីគយ ដែលទើបនឹងបោះពុម្ពរួច ទី២.ពិភាក្សាលទ្ធផលនៃការសិក្សាលើលទ្ធភាពនៃការ ប្រើប្រាស់ប្រព័ន្ធផ្កាយរណបតាមដានទំនិញដែលដឹកជញ្ជូនតាមរបបគយឆ្លងកាត់ និងទី៣.សម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការនូវគេហទំព័រថ្មីរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។photo_2015-10-27_12-57-08សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់តំណាងក្រសួងនានា នៃរាជរដ្ឋាភិបាល អាជ្ញាធរកំពង់ផែធុរជននាំចេញនាំចូលវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត មន្ត្រីគយ និងរដ្ឋាករ ព្រមទាំងអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិផងដែរ។
IMG_0095ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់អំពីផលប្រយោជន៌នៃសៀវភៅ កម្រងអត្ថបទស្តីពីនិតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ថាជាមធ្យោបាយមួយដ៏សំខាន់ក្នុងចំណោម យន្តការនានា ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន អំពីបទប្បញ្ញត្តិនិងនីតិវិធីជាធរមាន នានា ពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ។DSC_2625ដោយឡែក លទ្ធផលនៃការសិក្សាប្រព័ន្ធតាមដានទំនិញ (Cargo Tracking System) គឺជាមូលដ្ឋានគ្រឺះ ដើម្បីឈានទៅអនុវត្តមុខងារឆ្លងកាត់របស់ប្រព័ន្ធស្វ័យប្រវត្តិគយ ស្របតាមឧត្តរមានុវត្តន៌អន្តរជាតិផង​សំដៅលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា។photo_2015-10-27_12-57-26នាឳកាសនេះដែរ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវគេហទំព័រ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលទើបនឺងត្រូវបានកែលម្អឲ្យមានលក្ខណៈទំនើបដោយមាន ព័ត៌មានសំបូរបែប ស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបចំពោះតម្រូវការរបស់សាធារណជន ជាពិសេសគឺវិស័យឯកជន។11049648_940119196041481_4940114315538754978_nបន្ទាប់មក តំណាងធនាគារអភិវឌ្ឍន៌អាស៊ី និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានធ្វើបទបង្ហាញ អំពីសៀវភៅកម្រងអត្ថបទ ពាក់ព័ន្ធនិឹងមាតិកា ខ្លឺមសារអត្ថបទ អត្ថបទប្រយោជន៌ និងរបៀបស្វែងរក ព័ត៌មានក្នុងអត្ថបទនោះ, លទ្ធផលនៃការសិក្សារក្នុងដំណាក់កាលដំបូងនៃការសិក្សាលើប្រព័ន្ធតាមដាន ទំនិញ (Cargo Tracking System) និងលទ្ធភាពនៃការអនុវត្តប្រព័ន្ធនេះនៅកម្ពុជា, ព្រមទាំងស្ថានភាព នៃការអនុវត្តនីតិវិធីកាត់គយអាស៊ាននៅកម្ពុជា និងដំណើរការអភិវឌ្ឍមុខងារឆ្លងកាត់ របស់ប្រព័ន្ធអាស៊ីគូដា។photo_2015-10-27_12-57-29photo_2015-10-27_12-57-22សិក្ខាសាលានេះបានបញ្ចប់នៅវេលាម៉ោង១២ៈ០០នាទី នៃថ្ងៃដដែលក្រោមបរិយាកាសការងារ និងសិ្នទ្ធស្នាល។photo_2015-10-27_12-57-33

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត