ការកែសម្រួលបណ្តោះអាសន្ននូវកម្រៃត្រួត​ពិនិត្យ​​តាម​ប្រព័ន្ធម៉ាស៊ីនស្កែនលើមុខទំនិញអង្ករនាំចេញដឹកជញ្ជូនក្នុងកុងតែន័រ ចាប់អនុវត្តពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

14925749_1168882686498463_2011526541901798008_n

ការកែសម្រួលបណ្តោះអាសន្ននូវកម្រៃត្រួតពិនិត្យតាមប្រព័ន្ធម៉ាស៊ីនស្កែនលើមុខទំនិញអង្ករនាំចេញដឹកជញ្ជូនក្នុងកុងតែន័រ ចាប់អនុវត្តពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អាន​បន្ថែម…

ការធ្វើបច្ចុប្បន្នភាពឧបសម្ព័ន្ធ១ នៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ឲ្យស្របតាម AHTN 2017

file-page1

ការធ្វើបច្ចុប្បន្នភាពឧបសម្ព័ន្ធ១នៃអនុក្រឹត្យលេខ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់តាមនាមវលីនៃតារាងពន្ធ អាន​បន្ថែម…

ការធ្វើបច្ចុប្បន្នភាពឱ្យស្របតាម AHTN 2017 នៃលេខកូដមុខទំនិញដែលទទួលបានការលើកទឹកចិត្តពន្ធឬអាករជាបន្ទុករដ្ឋ

Page1

ការធ្វើបច្ចុប្បន្នភាពលេខកូដមុខទំនិញដែលទទួលបានការលើកទឹកចិត្តពន្ធអាករជាបន្ទុករដ្ឋនាពេលកន្លងមកឲ្យស្របជាមួយនាមវលីនៃតារាងពន្ធគយស៊ីចង្វាក់របស់អាស៊ានឆ្នាំ២០១៧ (AHTN 2017) អាន​បន្ថែម…

អនុក្រឹត្យ ស្តីពី ការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន

Page1

អនុក្រឹត្យ ស្តីពី ការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន
អាន​បន្ថែម…

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ២០០៦ -២០១៦

photo_2016-10-31_10-10-09

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ​វេលាម៉ោង​​ ៨:៣០នាទី នៅសណ្ឋាគារភ្នំពេញ មាន​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការជាមួយទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ផ្សព្វផ្សាយស្តីពីការអនុវត្តតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ និងវឌ្ឍនភាពនៃការអនុវត្ត គម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ២០០៦ -២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។ សមាសភាព​ចូលរួម​ក្នុង​សិក្ខាសាលានេះ​ រួមមាន តំណាង​ក្រសួង​និងស្ថាប័ននានានៃ​រាជរដ្ឋាភិបាល មន្ត្រី​គយ​និង​រដ្ឋាករ វិស័យ​​ឯកជន​ពាក់ព័ន្ធ តំណាង​អង្គការ​ JICA ព្រម​ទាំងដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ផងដែរ។ អាន​បន្ថែម…

កិច្ចប្រជុំជាមួយគណៈប្រតិភូធនាគារពិភពលោក និងរដ្ឋបាលគយឡាវ

14882185_1162874360432629_3345811846882718912_o

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូធនាគារពិភពលោក និងរដ្ឋបាលគយឡាវ ដើម្បីចែក រំលែកបទពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការងារគយ ដើម្បីពង្រឹងប្រសិទ្ធ ការងារនិងជំរុញបន្ថែមនូវកិច្ចសម្រួលពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលគយកម្ពុជានិងឡាវបានធ្វើបទ បង្ហាញដោយចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះពាក់ព័ន្ធ នឹងការងារអភិវឌ្ឍនិងអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយផងដែរ។ អាន​បន្ថែម…

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

14670832_1161637430556322_2978820717090775111_n

នារសៀលថ្ងៃទី២៦ ខែតុលា ២០១៦ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា (អគរ) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល ដឹកនាំដោយលោក Nguyen Ba Hung អ្នកជំនាញខាងពាណិជ្ជកម្ម ក្នុងគោលបំណងពិនិត្យនិងពិភាក្សា ការងារគាំទ្រដល់សហគមន៍សេដ្ឋកិច្ចអាស៊ាន ពិសេសពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ និងលទ្ធផល គន្លឹះនៃការស្វែងរកការពិត ពីវឌ្ឍនភាពនៃការប្តេជ្ញាចិត្តអនុវត្តរបស់កម្ពុជា ក្រោមក្របខណ្ឌនៃសហគមន៍ សេដ្ឋកិច្ចអាស៊ាន ព្រមទាំងបានពិភាក្សាពីលទ្ធភាពនៃការគាំទ្ររបស់ ADB ដល់កម្ពុជា សម្រាប់ឆ្នំា ២០១៧ – ២០១៨។ អាន​បន្ថែម…