អនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករពិសេសលើមុខទំនិញមួយចំនួនដែលមានប្រសិទ្ធភាពអនុវត្តពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦

Anukret 192 on Adjustment of Customs Duty and Excise Tax_Page_01

អនុក្រឹត្យលេខ១៩២អនក្រ.បកចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកែសម្រួលអត្រាពន្ធ​គយនិងអត្រាអាករពិសេសលើមុខ​ទំនិញ​មួយចំនួនដែលមាន​ប្រសិទ្ធ​ភាព​​​អនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ តទៅ អាន​បន្ថែម…

សេចក្តីជូនដំណឹងស្តីពីការបំពេញកាតព្វកិច្ចពន្ធអាករនាំចូលនិងកាតព្វកិច្ចផ្សេងទៀតតាមបទប្បញ្ញត្តិជាធរមានលើរថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស

12509462_973233089396758_24851219725324145_n

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជូនដំណឹងដល់សាធារណជនដែលជាម្ចាស់រថយន្តចង្កូតស្តាំមានស្រាប់ នៅក្នុងប្រទេសឲ្យបានជ្រាបថា ការបំពេញកាតព្វកិច្ចពន្ធអាករនាំចូលនិងកាតព្វកិច្ចផ្សេងទៀតតាមបទប្បញ្ញត្តិជាធរមានលើរថយន្តចង្កូតស្តាំមានស្រាប់នៅក្នុងប្រទេស អាន​បន្ថែម…

សេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យអនុវត្តកម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជា

ATIGA reduction announcement

សេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យអនុវត្តកម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជាស្របតាមនាមវលីនៃតារាងពន្ធគយសុខដុមរបស់អាស៊ាន ឆ្នាំ២០១២ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។ កម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធគយនេះ អាន​បន្ថែម…

សេចក្តីជូនដំណឹង

ក្រុមការងារគម្រោងជាតិអាស៊ីគូដានៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សង្កេតឃើញថា អ្នកប្រើ​ប្រាស់​ប្រព័ន្ធអាស៊ីគូដាមួយ​ចំនួន​បានផ្តល់​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ឲ្យអ្នកដទៃ​ប្រើប្រាស់​ដោយ​ខុស​នីតិវិធីជាធរមាន។ ទន្ទឹមនេះ អ្នកប្រើប្រាស់មួយចំនួនទៀតមិនបានប្តូរលេខកូដសំងាត់តំបូងរបស់ខ្លួន ជាហេតុបណ្តាលឲ្យ​អ្នក​ដទៃយក​ទៅប្រើប្រាស់​ដោយ​ពុំបាន​ទទួល​ការ​អនុញ្ញាត។ ក្នុងន័យសំដៅពង្រឹងសុវត្ថិភាពប្រព័ន្ធ ក៏ដូចជាគាំពារអ្នកប្រើប្រាស់ទូទៅ ក្រុមការងារអាស៊ីគូដា​សូមរក្សាសិទ្ធក្នុងការ​ផ្អាក​ឈ្មោះអ្នកប្រើប្រាស់​ដែលមិនបានប្តូរលេខកូដសំងាត់តំបូង​របស់​ខ្លួនមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦។ ក្រុមការងារអាស៊ីគូដាសង្ឃឹមយ៉ាងមុតមាំថា អ្នកប្រើប្រាស់ប្រព័ន្ធអាស៊ីគូដាទាំងអស់នឹងចូលរួមសហការអនុវត្តការងារនេះ ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់។ សូមអរគុណ អាន​បន្ថែម…

សេចក្តីណែ​​នាំបន្ថែមចំពោះការ​បំពេញ​​ប្រតិវេទ​ន៍​គយ​លើមុខ​ទំនិញផលិតផល​​​​តេលសិលា

តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបមកលោក លោកស្រីជ្រាបថា សម្រាប់​គោល​បំណង​ទិន្ន​ន័យ​​ស្ថិតិ​​គយ​និង​កិច្ច​ដំណើ​រ​​​ការ​​​ប្រតិ​វេទ​ន៍​គយ​តាម​​​ប្រព័ន្ធអាស៊ីគូដា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)​សូម​ធ្វើ​ការ​​ណែ​​នាំបន្ថែមចំពោះការ​បំពេញ​​ប្រតិវេទ​ន៍​គយ​លើមុខ​ទំនិញ អាន​បន្ថែម…

សេចក្តីសម្រេចស្តីពីការ​បង្កើត​​​បន្ថែម​នូវកូដ​របប​គយ “កូដបន្ថែម”​

តប​តាម​កម្ម​វត្ថុ​​និង​យោង​ខាង​លើ​ ខ្ញុំសូមជម្រាបមកលោក លោកស្រីជ្រាបថា​ ​យោងតាម​តម្រូវ​ការ​ចាំបាច់​​សម្រាប់​​​ការគ្រប់គ្រង​ស្ថិតិនាំចូលផលិតផលតេលសិលា ​​អគ្គនាយក​ដ្ឋាន​គយ​​​និងរដ្ឋាករ​កម្ពុជា សម្រេច​បង្កើត​​​បន្ថែម​នូវកូដ​របប​គយ “កូដបន្ថែម”​ លើតារាង​ទី១៤ “កូដរបបគយ” នៃលិខិត​លេខ​ ១២៧៩គ.រ អាន​បន្ថែម…

សេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យដំណើរការប្រតិវេទន៍គយ (ឯកសាររដ្ឋបាលតែមួយ) តាមមធ្យោបាយអាឡិចត្រូនីកនៅនាយកដ្ឋានរដ្ឋាករ

ដោយអនុលោមតាមប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីបញ្ញត្តិ និងនីតិវិធីប្រតិវេទន៍គយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយអាស៊ីគូដានៅនាយកដ្ឋានរដ្ឋាករ ដែលមានប្រសិទ្ធភាព អាន​បន្ថែម…