នាថ្ងៃច័ន្ទ ០៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅ​សណ្ឋាគារសុខា រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​បាន​រៀបចំ​​វគ្គបណ្តុះបណ្តាលស្តី​ពី “ត​ម្លៃ​គិ​តពន្ធគយ”ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំ​ណាង​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនា​យ​កដ្ឋានគយនិង​​រដ្ឋាករកម្ពុជា។

វគ្គបណ្តុះបណ្តាល​នេះប្រព្រឹត្ត​ទៅ​​ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​គោលបំណងលើក​កម្ពស់​សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើ​ផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយដោយមាន​​ការចូលរួមពីមន្ត្រីពីបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានា ចំនួន ៦១ រូប។

ថ្លែងក្នុង​ពិធីបើកវគ្គបណ្តុះបណ្តាល លោក នួន ច័ន្ទរិទ្ធ បាន​​​គូសបញ្ជាក់​ថាការងារកំណត់តម្លៃគិតពន្ធគយនេះជាកត្តា​គន្លឹះក្នុង​ការ​គាំទ្រចូលរួមចំណែកដល់ការ​ប្រមូលពន្ធអាករ​បាន​ត្រឹមត្រូវ​ប្រកដោយ​សមធម៌។​​ ជា​មួយនេះដែរ វគ្គបណ្តុះបណ្តាលលើ​ប្រធានបទនេះ មាន​ភាព​ចាំ​បាច់​​​ដែល​​ត្រូវ​ធ្វើ​ឡើង​ជាប់ជាប្រចាំ​ដើម្បីពង្រឹងសមត្ថ​ភាពមន្រ្តីជំនាញ​ ក៏ដូចជាចូលរួមចំណែកក្នុងការ​បង្កើន​ប្រសិទ្ធភាព​​នៃ​​ការកៀរគរចំណូលគយ ក៏ដូចជាសម្រេចតាមយុទ្ធសាស្ត្រ​​កែទម្រង់និង​ទំនើបកម្មគយឆ្នាំ២០១៩-២០២៣។ វគ្គ​បណ្តុះបណ្តាលនេះ​​គឺជាឱកាសល្អ​សម្រាប់សិក្ខា​កាមទាំងអស់​​ទទួលបាននូវពុទ្ធិថ្មីៗ តាម​រយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ស្របតាមការ​វិវត្ត​ថ្មីៗពាក់ព័ន្ធនឹងការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយដែលរួមមាន​ ​៖ បទ​ប្បញ្ញត្តិពាក់​ព័ន្ធនឹងតម្លៃគិតពន្ធគយ, វិធីសាស្ត្រកំណត់តម្លៃ​គិតពន្ធគយ, លក្ខ​ខណ្ឌទិន្នន័យអប្បបរមានៅលើវិក្កយបត្រ និង​ការធ្វើលំហាត់អនុវត្តផ្ទាល់។ បន្ថែម​​ពីនេះ លោក​អគ្គនាយក​រង​ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យចូលរួមសកម្មក្នុងការសិក្សាស្វែងយល់ ពិភាក្សា និងចែក​រំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងគោលបំណងដើម្បីទទួលបាននូវលទ្ធផលផ្លែផ្កាដ៏ល្អពី​វគ្គ​បណ្តុះបណ្តាល​នេះ​ ដើម្បីយកទៅបំពេញការងារជាក់ស្តែងឲ្យកាន់តែមានប្រសិទ្ធភាព។

១

២

៣

៤

៥

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត