នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់  សមត្ថកិច្ចគយសហការ​ជាមួយកម្លាំង​ សមត្ថកិច្ចចម្រុះពាក់ព័ន្ធដូចជា រដ្ឋបាលព្រៃឈើ កាំកុងត្រូល អង្គការ Wildlife Alliance​ តំណាងស្ថានទូត អាមេរិក បានបង្ក្រាប ភ្លុកដំរី កន្ទុយ​ដំរី ឆ្អឹងសត្វព្រៃ និង​ ស្រការសត្វព្រៃ ដែល​ឈ្មួញ បានបង្កប់ក្នុង​កំណាត់ ឈើផ្ទុកក្នុងកុងតែន័រនាំចូលមកកម្ពុជា ដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយនៅផែស្ងួតថូល​​​ខេមបូឌា  (Royal Railway Dry Port)។

photo_2016-12-22_17-57-15photo_2016-12-22_17-57-32photo_2016-12-22_17-57-36photo_2016-12-22_17-57-50photo_2016-12-22_17-57-39

ប្រតិបត្តិការបង្រ្កាបដែលបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ បានរកឃើញ (១)ភ្លុកដំរី ចំនួន៦៤០ដុំ ទម្ងន់ ១,៣៦១.៩គីឡូក្រាម (២)ស្រកាសត្វព្រៃ ទម្ងន់១៣៧.៦គីឡូក្រាម (៣)ឆ្អឹងសត្វព្រៃទម្ងន់៨២.៣គីឡូក្រាម និង (៤)កន្ទុយដំរីមានទម្ងន់៤.៩គីឡូក្រាម

photo_2016-12-22_17-57-44photo_2016-12-22_17-57-47

ភ្លុកដំរី ឆ្អឹងសត្វព្រៃ ស្រកាសត្វព្រៃ និងកន្ទុយដំរីទាំងនេះ ត្រូវបាននាំចេញពី​ប្រទេសមួយនៃទ្វីបអាហ្រ្វិក ​ឆ្លងកាត់មកប្រទេស​កម្ពុជា​ និងមានគោលបំណងនាំចេញ​ទៅ​ប្រទេសទីបី។

photo_2016-12-22_17-57-41 photo_2016-12-22_17-57-54 photo_2016-12-22_17-57-57

គួរកត់សម្គាល់ថា សត្វ និង រុក្ខជាតិ ដែលកម្រ និង ជិតផុតពូជត្រូវបានការពារដោយអនុសញ្ញាស្តីពីការធ្វើ ពាណិជ្ជកម្មអន្តរជាតិលើសត្វនិងរុក្ខជាតិដែលជិតផុតពូជ (The Convention on International Trade in Endangered Species​ of Wild Fauna and Flora – CITES)​ដែលកម្ពុជាជា​ប្រទេសហត្ថលេខី​​នៃ​អនុសញ្ញា​នេះ​តាំងពីឆ្នាំ១៩៩៧។

photo_2016-12-22_17-58-01

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត