ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីរាជការគយនិងរដ្ឋាករកម្ពុជាគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស សូមព្រះរាជវរោកាសព្រះបរមរាជាអនុញ្ញាតសម្តែងថ្វាយនូវទុក្ខក្រៀមក្រំដោយក្តីរន្ធត់តក់ស្លុតឥតឩបមា ដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ទ្រង់សោយទីវង្កតនៅថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំ រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ត្រូវនឹង​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២​ វេលាម៉ោង ១ៈ២០ នាទី រំលងអធ្រាត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ។

ទាញយកឯកសារ PDF

 

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត