នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ​​ ២០១២ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ មានបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងមួយស្តីពី ការកំណត់តម្លៃគិតពន្ធគយ និងការធ្វើសវនកម្មក្រោយពេលបញ្ចេញពីគយ ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន សំអាត ទីព្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី អគ្គនាយករងគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដោយមានការចូលរួមពីតំណាងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន JICA និងតំណាងវិស័យឯកជននានា ដូចជា សភាពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរ សមាគមដឹកជញ្ជូន ធុរជនជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តីសវនករគយ សរុបប្រមាណជាង ២០០នាក់។

ទាញយកឯកសារ PDF

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត