អនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយស សូមជម្រាបជូនវិនិយោគិន ធុរជន និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ។