នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១២ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានដំណើរការកិច្ចប្រជុំលើកទី១ នៃគណៈកម្មការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្រោមអធិបតីភាព ឯកឩត្តម ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការគម្រោងបញ្ជរតែមួយជាតិ ក្នុងគោលបំណងពិនិត្យនូវវឌ្ឍនភាព និងទិសដៅការងារអនុវត្ត ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតនៃកិច្ចសហការរវាងបណ្តាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ធានាឲ្យបាននូវការអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដែលធានាបាននូវភាពតភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ាន តាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្រោមកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ស្របតាមទស្សនវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥។

ទាញយកឯកសារ PDF

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត