អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានកិត្តិយស សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា តាមបញ្ញត្តិប្រកាសលេខ ៣៨៧ សហវ. ប្រក​ ចុះថ្ងៃទី ២២ ខែ ឩសភា ឆ្នាំ ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់តម្លៃគិតពន្ធគយលើទំនិញនាំចូលជាធរមាន និងក្រោយពីបានឆ្លងកាត់ដំណាក់កាលអន្តរកាលអន្តរកាលកន្លងមក ការអនុវត្តតម្លៃគិតពន្ធគយស្របតាមបញ្ញត្តិនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការកំណត់តម្លៃគិតពន្ធគយ ដែលមានចែងក្នុងបញ្ញត្តិប្រកាសដូចរៀបរាប់ខាងលើ នឹងត្រូវអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១១ នេះតទៅ។

ទាញយកឯកសារ PDF

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត