ទស្សនវិស័យ

អគរ មាន​ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍខ្លួន​ឲ្យ​ក្លាយ​ជារដ្ឋបាលគយទំនើបមួយ​ស្របតាម​បមាណីយ​និង​ឧត្តមានុវត្ត​ន៍ជា​អន្តរជាតិ​ ដោយ​​មាន​ការ​ទទួល​ស្គាល់​ពី​ថ្នាក់ជាតិ​និង​អន្តរជាតិ​លើ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​​រដ្ឋបាល និង​កិច្ចប្រតិបត្តិការ ព្រម​ទាំង​ជាស្ថាប័នផ្តល់សេវាយ៉ាងមានប្រសិទ្ធភាព​ដល់សហគមន៍ធុរកិច្ច​និង​ភាគីពាក់ព័ន្ធ។

បេសកកម្ម

បេសកកម្ម​របស់​ អគរ គឺ​​​ ដើម្បី​​ជួយ​ពន្លឿននិង​សម្រួល​ដល់ការ​ធ្វើធុរកិច្ចស្របច្បាប់ និង​ដំណើរឆ្លងកាត់​របស់​អ្នក​ទេស​ចរណ៍ ការប្រមូល​​និង​បង្កើន​ចំណូលថវិកាជាតិ ការធានា​ឲ្យ​មាន​ការ​ប្រកួតប្រជែង​​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​សង្គម​និង​សន្តិសុខ​ជាតិ​ និង​ការធ្វើ​ឲ្យ​មាន​និរន្តភាព​នៃការ​អភិវឌ្ឍ និង​​សម្រេច​​បាន​តាម​គោលដៅ​កំណើន​​សេដ្ឋកិច្ចរបស់​កម្ពុជា។ ក្នុង​ន័យ​នេះ គោលដៅយុទ្ធ សាស្ត្រនិង​ផែនការ​​សកម្មភាព​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ​​។