រចនាសម្ព័ន្ធនិងការគ្រប់គ្រងរបស់ អគរ បានផ្លាស់ប្តូរ បន្ទាប់ពីបានដំឡើងពីនាយកដ្ឋានគយនិងរដ្ឋាករ ទៅជា អគរ ដើម្បីឆ្លើយតបតាមការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាប្រឈមផ្សេងៗដែល រដ្ឋបាលគយបានជួបប្រទះ។ អង្គការលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករនាពេលបច្ចុប្បន្នបានរៀបចំ ស្របតាមបេសកកម្ម តួនាទីរបស់អគ្គនាយកដ្ឋានដែលមានចែងនៅក្នុងអនុក្រឹត្យលេខ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ដែលត្រូវបានកែតម្រូវពីអនុក្រឹត្យលេខ ១៣៤ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ និងអនុក្រឹត្យលេខ ១៥២ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៨។
រចនាសម្ព័ន្ធរដ្ឋបាល អគរ មាននាយកដ្ឋានក្រោមឱវាទចំនួនប្រាំពីរ និងលេខាធិការដ្ឋានមួយ នៅថ្នាក់កណ្តាល និងអង្គភាពមូលដ្ឋានមួយចំនួនដូចខាងក្រោម៖
១– អង្គភាពថ្នាក់កណ្តាល
- លេខាធិការដ្ឋាន
- នាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រង
- នាយកដ្ឋានផែនការបច្ចេកទេសនិងកិច្ចការអន្តរជាតិ
- នាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស
- នាយកដ្ឋានកិច្ចការច្បាប់សវនកម្មនិងទំនាក់ទំនងសាធារណៈ
- នាយកដ្ឋានរបបគយ
- នាយកដ្ឋានរដ្ឋាករ
- នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ
២– អង្គភាពមូលដ្ឋាន
- សាខាគយនិងរដ្ឋាករនាំចេញ
- សាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ
- សាខាគយនិងរដ្ឋាករប្រៃសណីយ៍
- សាខាគយនិងរដ្ឋាករផែស្ងួត
- សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ
- សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
- សាខាគយនិងរដ្ឋាកររាជធានី-ខេត្ត