នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០ នាទី ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោក Philipp Dupuis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុបប្រចាំទីក្រុងបាងកក និងលោក Pekka PENTTILA សេនានុព័ន្ធផ្នែក ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុប នៃប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា ក្នុងគោល បំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសហភាពអ៊ឺរ៉ុប។

15235942_1198208306899234_8352534999103244051_o

ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់លោក Philipp Dupuis និងលោក Pekka PENTTILA ចំពោះការចូលជួបប្រជុំនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើផ្នែកកិច្ចសម្រួលពាណិជ្ជកម្ម ការផ្លាស់ប្តូរព័ត៌មាន និងស្ថិតិពាណិជ្ជកម្ម វឌ្ឍនភាពនៃប្រព័ន្ធបញ្ជរតែមួយជាតិ ការឆ្លងកាត់គយ និងវិធានបញ្ជាក់ជាមុនជាដើម។

15288695_1198208670232531_3209885388868670603_o

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រកន្លងមកពីសំណាក់ សហភាពអ៊ឺរ៉ុបចំពោះព្រះរាជាណាចក្រកម្ពុជាទាំងផ្នែកបច្ចេកទេសនិងផ្នែកហិរញ្ញវត្ថុ ដូចជាប្រព័ន្ធស្វ័យប្រវត្តិ កម្មទិន្នន័យគយអាស៊ីគូដាដែលទទួលបានការឧបត្ថម្ភនៃការអនុវត្តគម្រោងកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជ កម្ម (TDSP) ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអគ្គនាយកបានជម្រាប ជូនថា អគរ នឹងរៀបចំកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងដៃគូអភិវឌ្ឍន៍ដើម្បីកៀងគរ ការឧបត្ថម្ភគាំទ្រនិងជំនួយបច្ចេកទេសពីសំណាក់ដៃគូអភិវឌ្ឍន៍នៅដើមឆ្នាំ២០១៧ នេះ ដើម្បីគាំទ្រ ការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មគយ ២០១៤-២០១៨។

15250801_1198208303565901_4324462054325593428_o

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១៧:៣០ នាទីល្ងាច ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល

15289294_1198208086899256_7488092814569659884_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត