ក្រុមការងារគម្រោងជាតិអាស៊ីគូដានៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សង្កេតឃើញថា អ្នកប្រើប្រាស់ប្រព័ន្ធអាស៊ីគូដាមួយចំនួនបានផ្តល់ឈ្មោះអ្នកប្រើប្រាស់របស់ខ្លួនឲ្យអ្នកដទៃប្រើប្រាស់ដោយខុសនីតិវិធីជាធរមាន។ ទន្ទឹមនេះ អ្នកប្រើប្រាស់មួយចំនួនទៀតមិនបានប្តូរលេខកូដសំងាត់តំបូងរបស់ខ្លួន ជាហេតុបណ្តាលឲ្យអ្នកដទៃយកទៅប្រើប្រាស់ដោយពុំបានទទួលការអនុញ្ញាត។ ក្នុងន័យសំដៅពង្រឹងសុវត្ថិភាពប្រព័ន្ធ ក៏ដូចជាគាំពារអ្នកប្រើប្រាស់ទូទៅ ក្រុមការងារអាស៊ីគូដាសូមរក្សាសិទ្ធក្នុងការផ្អាកឈ្មោះអ្នកប្រើប្រាស់ដែលមិនបានប្តូរលេខកូដសំងាត់តំបូងរបស់ខ្លួនមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦។ ក្រុមការងារអាស៊ីគូដាសង្ឃឹមយ៉ាងមុតមាំថា អ្នកប្រើប្រាស់ប្រព័ន្ធអាស៊ីគូដាទាំងអស់នឹងចូលរួមសហការអនុវត្តការងារនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមអរគុណ អានបន្ថែម…
អត្រាប្ដូរប្រាក់ | Exchange Rate