សិក្ខាសាលាផ្សព្វផ្សាយ​ស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារ​សម្រាប់​សហគ្រាសធុនតូចនិងមធ្យម

photo_2019-10-24_14-46-43

នាថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល មានប្រារព្ធសិក្ខាសាលាផ្សព្វផ្សាយ​ស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារ​សម្រាប់​សហគ្រាសធុនតូចនិងមធ្យម ដែលបានរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការការ​​ជាមួយ​សាលាខេត្តកណ្តាល។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ, មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ, មន្ទីរឧស្សាហកម្មនិងសិប្បកម្ម, មន្ទីរពាណិជ្ជកម្ម, សភាពាណិជ្ជកម្មប្រចំាខេត្តកណ្តាល និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដែលមានទីតាំងនៅក្នុងខេត្តកណ្តាល សរុបអ្នកចូលរួមប្រមាណ ២០០ នាក់។ អាន​បន្ថែម…

កិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩

photo_2019-10-16_11-14-12

កិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាន​បន្ថែម…

កិច្ចប្រជុំជាមួយប្រតិបត្តិករផែស្ងួត ភណ្ឌាគារគយមានដែនកំណត់ កំពង់ផែតូចៗតាមសមុទ្រ និងប្រតិបត្តិករដឹកជញ្ជូនទំនិញនាំចេញ-នាំចូលនៅកម្ពុជា

photo_2019-10-18_14-34-19

កិច្ចប្រជុំជាមួយប្រតិបត្តិករផែស្ងួត ភណ្ឌាគារគយមានដែនកំណត់ កំពង់ផែតូចៗតាមសមុទ្រ និងប្រតិបត្តិករដឹកជញ្ជូនទំនិញនាំចេញ-នាំចូលនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា អាន​បន្ថែម…

កិច្ចប្រជុំអគ្គនាយក​គយ​អាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Customs Directors-General/Commissioners Meeting)

photo_2019-10-11_16-33-32

គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំអគ្គនាយក​គយ​អាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Customs Directors-General/Commissioners Meeting) ដែ​ល​​​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ នៅទីក្រុងហាឡុង ប្រទេសវៀតណាម អាន​បន្ថែម…

សិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម

71385785_2424530950933624_1687237125814091776_o

នាថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម…. អាន​បន្ថែម…

កិច្ចប្រជុំទ្វេភាគី​គយ​ព្រំដែនលើកទី៤​ រវាងអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម

photo_2019-09-20_10-40-28

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានកិច្ចប្រជុំទ្វេភាគី​គយ​ព្រំដែនលើកទី៤​ រវាងអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម ដែលដឹកនាំដោយលោកអគ្គនាយករង នួន ច័ន្ទរិទ្ធ និងលោក Nguyen Cong Binh អគ្គនាយករងនៃអគ្គនាយកដ្ឋាន​គយវៀតណាម​ ក្នុងគោលបំណងពិភាក្សាធ្វើបច្ចុប្បន្នភាពការងារសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្រ្កាបអំពើរត់ពន្ធ បទល្មើសឆ្លងដែន និងការងារផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ដោយស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០៧ និ អាន​បន្ថែម…

សិក្ខាសាលាស្តីពីការសិក្សាលើកទី ២ រយៈពេលបំពេញបែបបទបញ្ចេញទំនិញ

3F9A0105

នាថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា​ភ្នំពេញ រាជធានី​ភ្នំពេញ មាន​ប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីការសិក្សាលើកទី ២ រយៈពេលបំពេញបែបបទបញ្ចេញទំនិញ ក្រោម​​​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងដោយមានការចូលរួមពីលោក Taro Sekiguchi អ្នកជំនាញការផ្នែកពាណិជ្ជកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី, លោក Shigeaki Katsu អ្នកជំនាញការតម្លៃគិតពន្ធគយនៃអង្គការគយពិភពលោក, លោក Daisuke Nagano អ្នកជំនាញការរយៈពេលវែងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំ អគរ, មន្រ្តីគយនិងដ្ឋាករនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​, តំណាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។ អាន​បន្ថែម…