នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំនិងមន្រ្តីគយនិងរដ្ឋាករមួយចំនួន បានចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមមានគ្រឿងឧបភោគបរិភោគ ផលិតផលសម្អាតនិងរក្សាអនាម័យ ម៉ាស ឧបករណ៍វាស់កម្តៅ និងថវិកាមួយចំនួន ចែកជូនដល់យុវជន និងកុមារជាសមាជិក និងសិស្សានុសិស្ស និងបុគ្គលិកស្ម័គ្រចិត្តបម្រើការ នៅអង្គការមូលនិធិកុមារ និងនិស្សិតកម្ពុជា សំដៅចូលរួមជួយកាត់បន្ថយការលំបាករបស់កុមារកំព្រានិងនិស្សិតកម្ពុជា ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបណ្តាលមកពីវីរុសកូរ៉ូណា។
អំណោយនេះបានមកពីមូលនិធិសប្បុរសធម៌របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជួយជន ងាយរងគ្រោះ ក្នុងស្ថានការណ៍ នៃការរាតត្បាតជម្ងឺផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងយាយីដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត