នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយកនៃប្រទេសជាសមាជិកអាស៊ានស្តីពីវិស័យរដ្ឋាករ នៅទីក្រុង ហួ ហីន ព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានការចូលរួមពីគណៈប្រតិភូនៃប្រទេស កម្ពុជា វៀតណាម ឡាវ ភូមា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃឡង់ដ៍ តំណាងលេខាធិការដ្ឋានអាស៊ាន ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក(ROCB) នៃអង្គការគយពិភពលោក និងជំនាញការរដ្ឋាករមកពីសាកលវិទ្យាល័យ Charles Sturt University ។ របៀបវារៈនៃកិច្ចប្រជុំផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖
១- ផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥(AEC 2025 blueprint)៖ ទិសដៅនៃសមាហរណកម្មវិស័យរដ្ឋាករ
២- ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរដ្ឋាករក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
៣- ការចែករំលែកពត៌មាននិងបទពិសោធន៍លើវិស័យរដ្ឋាករ និងសារពើពន្ធរវាងសមាជិកអាស៊ាន ។

photo_2017-02-24_08-46-13

ក្នុងកិច្ចប្រជុំនេះវាគ្មិនកិត្តិយសមកពី សកលវិទ្យាល័យ Charles Sturt University លេខាធិការដ្ឋានអាស៊ាន និង ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការគយពិភពលោក បានធ្វើបទបង្ហាញជូនអង្គប្រជុំជ្រាប និងផ្តល់នូវចំណេះដឹងពីគោលនយោបាយរដ្ឋាករ សារពើពន្ធ និងបទពិសោធន៍នៃការគ្រប់គ្រងការអនុវត្តក្នុងវិស័យនេះ ទាំងក្នុងតំបន់អាស៊ាន និងនៅតំបន់ផ្សេងទៀតដូចជា សហគមន៍អឺរ៉ុប សហគមន៍គយនៃប្រទេសអាហ្រ្វិកខាងត្បូង សហគមន៍អភិវឌ្ឍន៍នៃប្រទេសអាហ្វ្រិកខាងត្បូង និងសហគមន៍នៃប្រទេសអាហ្វ្រិកខាងកើត ដើម្បីជាប្រយោជន៍ក្នុងការពិចារណាក្នុងការកំណត់គោលនយោបាយរដ្ឋាករ ក៏ដូចជាការគ្រប់គ្រងវិស័យនេះប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសជាសមាជិកអាស៊ាន និងដើម្បីឈានទៅធ្វើសុខដុមនីយកម្មនាថ្ងៃអនាគត ។
photo_2017-02-24_08-43-40

តំណាងនៃប្រទេសដែលបានចូលរួមបានធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាពីរចនាសម្ព័ន្ធពន្ធ និងការគ្រប់គ្រងរដ្ឋបាលលើវិស័យរដ្ឋាកររបស់ប្រទេសផងខ្លួនយ៉ាងផុលផុសផងដែរ។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរដ្ឋាករក្នុងសហគមន៍អាស៊ានបន្ថែមទៀតនោះ ប្រទេសថៃឡង់ដ៍ បានលើកសំណើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ឲ្យមានកិច្ចប្រជុំថ្នាក់អគ្គនាយកផ្នែកវិស័យរដ្ឋាករនេះ ។ អង្គប្រជុំបានកត់សំគាល់ថា ប្រសិនបើប្រទេសសមាជិកអាស៊ានទាំងអស់ឯកភាពលើសំណើនេះ របៀបវារៈ១ស្ដីពីសំណើនេះនឹងត្រូវចាប់ផ្ដើមពិភាក្សាគ្នានៅក្នុងក្រុមការងារបច្ចេកទេសនៃវេទិកាសារពើរពន្ធអាស៊ាន(Asean Forum on Taxation-AFT) ដែលប្រទេសហ្វីលីពីនជាអ្នកទទួលរៀបចំ ។
photo_2017-02-24_08-43-56

អង្គប្រជុំក៏បានពិភ្សាផងដែរអំពីក្របខ័ណ្ឌ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យរដ្ឋាករក្នុងសមាគមអាស៊ាន រួមមាន៖ ការបង្កើតវេទិកា ឬប្រព័ន្ធចែករំលែកពត៌មាននិងបទពិសោធន៍នៃគោលនយោបាយលើវិស័យរដ្ឋាករ ការសហការលើគោលការណ៍រួមក្នុងការកំណត់ផលិតផលជាប់អាករពិសេស(Excisable Products) និងការផ្តល់នូវជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងការងាររដ្ឋាករនៅប្រទេសជាសមាជិកអាស៊ានផងដែរ។

photo_2017-02-24_08-44-01photo_2017-02-24_08-43-25 photo_2017-02-24_08-43-36

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត