នាថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សភាពាណិជ្ជកម្ម (ក្រុមការងារផ្នែកគយ-សហគ្រាសធុនតូចនិងមធ្យម), សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម, សមាគមសហគ្រិនវ័យក្មេង និងសហគ្រាសធុនតូចនិងមធ្យម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ សរុបអ្នកចូលរួមប្រមាណជាង ១០០នាក់។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូច​និងមធ្យមជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយក្នុងការជំរុញកំណើននិងបង្កើតការងារ។ សហគ្រាស​​ធុនតូចនិងមធ្យម តែងជួបប្រទះនូវបញ្ហាប្រឈមក្នុង​កិច្ច​ដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងបរិបទនេះ រាជរដ្ឋា-ភិ​បាល​បានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រវិស័យនេះ ដូចមានចែងក្នុងឯកសារគោលនយោបាយ និង​ឯកសារយុទ្ធសាស្រ្ត៖ (១). គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (២). យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ និង (៣). យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។

គិត​ចាប់ពីឆ្នាំ២០០១ មកដល់​ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល​បានដាក់វិធានការ​ក្នុង​ការគាំទ្រ​ដល់វិស័យ​កសិកម្ម និង​សហគ្រាសធុនតូចនិង​មធ្យម រួមមាន​ការ​បញ្ចុះអត្រាពន្ធគយ អត្រាអាករពិសេស ការដាក់អាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ និង​ការដាក់អាករនាំចេញ​ជាបន្ទុករដ្ឋ​ លើ​មុខទំនិញជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារ-គ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្ម​ក្នុង​វិស័យទាំងនេះ។ ដើម្បី​​ជំរុញ​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ដើម្បី​លើកស្ទួយ​សហគ្រាសធុនតូចនិង​មធ្យម រាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើកទឹកចិត្ត​ផ្នែកគយ និង​ផ្នែកពន្ធដារបន្ថែមទៀត​ តាមរយៈអនុក្រឹត្យ​លេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និង​អនុក្រឹត្យ​​លេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើ​វិស័យអាទិភាពមួយចំនួន៖ (១). សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត​, (២). ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, (៣). ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, (៤). កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ, (៥). កម្មន្តសាលផលិត​ទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ​​ទេសចរណ៍, (៦). កម្មន្តសាលផលិត​នូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ​ទៀត, (៧). ការ ស្រាវជ្រាវ និង​អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ​ដែល​មានលក្ខណៈ​នវានុវត្តន៍ និង (៨). អ្នកអភិវឌ្ឍន៍​តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។

អង្គសិក្ខាសាលា​នោះ ក៏មាន​ការចូលរួមធ្វើបទបង្ហាញពីតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​តំណាងអគ្គនាយកដ្ឋានពន្ធដារ លើខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ​បាន​បញ្ជាក់ជូនអំពី​​លក្ខខណ្ឌ, ទម្រង់, នីតិវិធី និងយន្តការ​នៃការផ្តល់ និង​ការតាមដាន​ត្រួតពិនិត្យ​ការលើកទឹកចិត្ត​ដល់សហគ្រាស​ធុនតូចនិងមធ្យម ស្របតាម​ច្បាប់និង​បទប្បញ្ញត្តិជាធរមាន។ សហគ្រាសធុនតូចនិង​មធ្យមអាច​ស្វែងរកព័ត៌មានបន្ថែម តាម​រយៈ​គេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋារកម្ពុជា ​និងអគ្គ-នាយកដ្ឋាន​ពន្ធដារ ​​ឬអាចទំនាក់ទំនង​សាកសួរព័ត៌មានដោយ​ផ្ទាល់មកមន្រ្តីទំនាក់ទំនង​នៅតាម​សាខាគយ​និង រដ្ឋាករ ឬសាខាពន្ធដារ​ដែលនៅជិត​បំផុត។

ជាចុងបញ្ចប់ ឯកឧត្ដមបណ្ឌិត គុណ ញឹម  បានផ្តាំផ្ញើ​ដល់ម្ចាស់ឬតំណាងសហគ្រាសធុនតូចនិងមធ្យមទាំងអស់ ​សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងលើកឡើង​នូវចម្ងល់ ក៏ដូចជាសំណូមពរ​មកដល់  អគ្គនាយកដ្ឋានទាំងពីរ រួមទាំង​ភាគីពាក់ព័ន្ធ ដើម្បីឱ្យ​ការ​អនុវត្ត​ការលើកទឹកចិត្ត​នេះប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព និងស្របតាម​ស្ថានភាព​ជាក់ស្តែងនៅកម្ពុជា​​។

ព័ត៌មានលម្អិត៖ ការលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូចនិងមធ្យម

70342914_2424529747600411_7966160454194036736_o

70787533_2424529730933746_6828438821667864576_o

71198559_2424529714267081_2188861762361622528_o

71068102_2424530094267043_2015200630968156160_o

70509785_2424531254266927_3309818320760340480_o

70915604_2424529904267062_329139475789643776_o

71689312_2424530030933716_5086864166216531968_o

70526721_2424530104267042_8680745056929316864_o

70455699_2424530307600355_462547392000950272_o

70161507_2424530170933702_6189050085444157440_o

70399453_2424530337600352_5371966062420033536_o

70695373_2424531070933612_3442408634112278528_o

71385785_2424530950933624_1687237125814091776_o

71729281_2424530530933666_9165792597183037440_o

70394010_2424530617600324_8945418684218736640_o

71096057_2424530737600312_8180614897202102272_o

70676738_2424531340933585_4396855512377851904_o

70924276_2424531364266916_2789791132328919040_o

71137162_2424531640933555_3721268723063980032_o

70731932_2424543277599058_6037166272192446464_o

69805120_2424543257599060_2176069335414472704_o

70556443_2424543080932411_9163083177193897984_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត