សិក្ខាសាលា​នេះ មាន​​​រយៈពេល​បីថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាសហការ​ជាមួយ​អង្គការ​គយពិភពលោក​​​ និង​ក្រោមការ​ឧបត្ថម្ភ​ពីមូលនិធិ​កិច្ច​សហប្រតិបត្តិ​ការ​គយជប៉ុន ក្នុង​គោល​បំណង​ចែករំលែកបទពិសោធន៍ និងបង្កើន​សមត្ថភាព​​ដល់​មន្ត្រីអនុវត្តច្បាប់ ​នៃ​អគ្គនាយកដ្ឋាន​​គយ​និង​រដ្ឋាករ​​ និងមន្ត្រីមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការធ្វើពាណិជ្ជកម្ម​ផលិតផល​ររៀបចំផែនការក្លែង​បន្លំ​កម្មសិទ្ធិបញ្ញា​។ ថ្លែង​ក្នុង​ពិធី​បើក លោកស្រី Saori NOJIMA បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ ពិតជា​មាន​សារៈ​​​សំខាន់​​​ណាស់សម្រាប់ការជំរុញប្រសិទ្ធភាពការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ជា​ពិសេស​​ដើម្បី​ស្វែង​យល់​​​បន្ថែម​ទៀត​នូវ​ការកសាងយុទ្ធសាស្ត្រផែនការសកម្មភាព បទប្បញ្ញត្តិ ច្បាប់ រចនាសម្ព័ន្ធគ្រប់គ្រង និង​ហេដ្ឋារចនា​សម័្ពន្ធ​​ក្នុងការប្រយុទ្ធប្រឆាំងពាណិជ្ជកម្មផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញា។

ក្នុងសុន្ទរកថាបើក​ ​ឯក​ឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជាបាន​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​គយ​ពិភពលោក និងរដ្ឋបាលគយជប៉ុនដែល​បាន​រៀបចំ​​សិក្ខាសាលា។​ឯកឧត្តម​បណ្ឌិតបានលើកឡើងថាការធ្វើពាណិជ្ជកម្មផលិតផលក្លែងក្លាយមានផលប៉ះពាល់​ច្រើន​ដល់​​ប្រទេស​ជាតិ​រួម​មាន​​៖ ១)ប៉ះពាល់ដល់សុខភាពនិងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ២) បង្កជា​ឧបសគ្គ​នៃការបង្កើត​ថ្មី​និង​គំនិតច្នៃប្រឌិត និង ៣) បាត់បង់​ការប្រកួតប្រជែងដោយយុត្តិធម៌។ ឯកឧត្តម​បណ្ឌិត​ ក៏​បាន​​គូសបញ្ជាក់ផងដែរ​​ពី​តួនាទី​​សំខាន់​របស់​រដ្ឋបាល​​គយ​ក្នុង​ការប្រយុទ្ធប្រឆាំងផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញានៅតាមព្រំដែន​ដែលជាការងារ​អាទិភាព​​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ។

ទន្ទឹមនេះ ឯកឧត្តម​បណ្ឌិតក៏​បាន​​​លើក​ឡើង​ផង​ដែរ​​ថា​ សិក្ខាសាលា​នេះ​​គឺជាឱកាសល្អសម្រាប់​សិក្ខាកាម​ទាំង​អស់​​​ដើម្បី​​ធ្វើការពិនិត្យឡើងវិញពីស្ថានភាពបច្ចុប្បន្នការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា  កំណត់បញ្ហាប្រឈម និងស្វែងរក​ដំណោះ​ស្រាយ​​​នានា​ក្នុងការអនុវត្តច្បាប់នៅកម្មសិទ្ធិបញ្ញាកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់។

photo_2017-12-04_18-37-57 photo_2017-12-04_18-38-13 photo_2017-12-04_18-38-19 photo_2017-12-04_18-38-30

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត