នាព្រឹកថ្ងៃសៅរ៍ ទី១៣រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និង​លោក​ជំទាវ អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលបុរីកុមារខេត្តកែប (ASPECA)។ ក្នុងពិធីនេះក៏មានវត្តមានឯកឧត្តម កែន សត្ថា អភិបាលនៃ​គណៈអភិបាលខេត្តកែប ព្រមទាំង​មន្ត្រីរាជការនៃខេត្តកែបមួយចំនួន​ផងដែរ។

ក្នុងពេល​សំណេះសំណាល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាន​​សំដែងនូវមនោសញ្ចេតនាស្រលាញ់ អាណិតអាសូរ​ដល់កុមារ​ទាំងអស់​ក្នុងមណ្ឌល។ ឯកឧត្តម​បានគូស​បញ្ជាក់ថា កុមារ​ទាំងអស់នៅ​មណ្ឌល​នេះ​​មានភ័ព្វសំណាងដោយ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​ឧបត្ថម្ភ​ជាប្រចាំពីរាជរដ្ឋាភិបាលនិង​សប្បុរសជន​ពីគ្រប់ទិសទី ​ទទួល​បាន​ការ​រស់​នៅ​បាន​សមរម្យ​​និង​មាន​ឱកាស​បានសិក្សា​រៀនសូត្រ​ដូច​ក្មេង​ដទៃទៀត​ដែរ ដែល​ទាំងនេះ​អាច​កើត​មាន​បាន​គឺដោយសារ​ប្រទេស​កម្ពុជា​​​មាន​សុខ​សន្តិភាព​ពេញលេញ។ ឯកឧត្តម​ក៏បាន​ណែនាំ​ឲ្យ​កុមារទាំងអស់ចេះសាមគ្គីភាព ជួយយកអសារ​គ្នា និង​បានលើកទឹកចិត្តដល់កុមារឲ្យខិតខំតស៊ូរៀនសូត្រ អភិវឌ្ឈខ្លួន ដើម្បីភាពជោគជ័យនៃជីវិតរបស់ខ្លួនក្នុងថ្ងៃអនាគត។

នាឱកាសនោះដែរឯកឧត្តម​បណ្ឌិត គុណ ញឹម និងលោកជំទាវ ព្រមទាំងសហការីក្រោមឱវាទក៏បានឧបត្ថម្ភដល់កុមារ​​ចំនួន ៥៦រូប និង​បុគ្គលិកបម្រើការ​ក្នុង​មណ្ឌលបុរីកុមារ​​ខេត្ត​កែប​ទាំង​អស់ជា​គ្រឿងឧបភោគ​បរិភោគ មានដូចជា អង្ករ មី ទឹកដោះគោខាប់ នំ​ និងគ្រឿងទេស សម្ភារៈ​សិក្សា ព្រម​ទាំង​ថវិកាមួយចំនួនផងដែរ។

បន្ទាប់ពីកម្មវិធីសួរសុខទុក្ខ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងសហការី រួម​ជាមួយ​​ឯកឧត្តមអភិបាលខេត្ត មន្ត្រី​​បរិស្ថាន​ខេត្ត ព្រមទាំង​កុមារ​នៃ​មណ្ឌល​បុរី​កុមារខេត្តកែប បាន​រួម​គ្នា​សម្អាត​ទីធ្លា​តំបន់​ឆ្នេរ​នៅ​ទី​ក្រុងកែប ដើម្បី​ជា​និមិត្តរូប​នៃ​ការថែរក្សា​បរិស្ថាន ជាពិសេសដើម្បីត្រៀមអបអរសាទរ បុណ្យ​សមុទ្រ លើកទី៦ ជុំទី២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នា​ពេល​ខាងមុខ​នេះ​។

DCIM100GOPROGOPR5434.
DCIM100GOPROGOPR5434.

photo_2017-12-17_07-48-22 photo_2017-12-17_12-03-35 photo_2017-12-17_12-03-40 photo_2017-12-17_12-03-51 photo_2017-12-17_12-04-05 photo_2017-12-17_12-04-42 photo_2017-12-17_12-04-47

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត