នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១០ព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានទទួលជួបប្រជុំការងារជាមួយ​ លោក Koji Makino អនុ​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ នៃ​រដ្ឋបាល​គយជប៉ុន និងលោក KATSU Shigeaki អ្នកជំនាញការនៃ​ទីភ្នាក់​​ងារ​​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) ប្រចាំ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុង​គោល​បំណង​ពង្រឹង​​កិច្ចស​ហ​ប្រតិបត្តិការទ្វេរភាគីរវាងរដ្ឋបាល​គយ​កម្ពុជា​ និងគយជប៉ុន ក្នុងនោះក៏បានពិភាក្សា លើគម្រោងផ្តល់​ជំនួយ​បច្ចេក​ទេសនានារ​បស់​រដ្ឋបាល​គយ​ជប៉ុន និង​ អង្គការ JICA ជូនរដ្ឋបាលគយកម្ពុជា ផងដែរ រួមមាន ៖​

photo_2017-03-03_17-17-25

១. ការផ្តល់ជំនួយបច្ចេកទេសលើប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយដើម្បីពង្រឹង​​​​ប្រសិទ្ធភាពនៃការ​គ្រប់គ្រង​ ត្រួត​ពិនិត្យ​ទំនិញនាំចេញ-នាំចូល និងមធ្យោបាយដឹកជញ្ជូន​ដោយ​​​អនុលោម​តាម​​​ច្បាប់ស្តីពី​គយ និង​​​បទប្បញ្ញត្តិ​​ពាក់​ព័ន្ធ​ជាធរមាន។ ប្រព័ន្ធនេះគ្រោង​ដាក់​ឲ្យ​អនុវត្ត​សាកល្បងនៅការិយាល័យគយនិងរដ្ឋាករមួយចំនួន ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ២០១៧​ ខាងមុខ។

២. រដ្ឋបាលគយជប៉ុនសហការជាមួយអង្គការ JICA គ្រោងនឹងបញ្ចូនអ្នកជំនាញការប្រព័ន្ធស្វ័យប្រវត្តិកម្ម​គយ​ជប៉ុន ​(NACCS) មកសហការជាមួយក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិកម្ពុជា ដើម្បី​សិក្សា​ពី​លទ្ធ​ភាព​ផ្តល់​ជំនួយ​ពង្រីកប្រព័ន្ធអាស៊ីគូដាឈានទៅអនុវត្តប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិដំណាក់កាលទី២ ។

៣. បន្តផ្តល់កម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីគយរួមមាន (១) ផ្នែក​ប្រតិបត្តិករ​សេដ្ឋកិច្ច​មាន​ការ​អនុញ្ញាត​​ដើម្បី​ពង្រីក​ការអនុវត្តកម្មវិធីធុរជនល្អបំផុតឈាន​​ទៅ​​អនុវត្ត​កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមាន​ការ​អនុញ្ញាត​ពេញ​លេញ (Authorized Economic Operator) (២) វិធានដើម​កំណើត​ទំនិញ​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​កម្មវិធីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) (៣) កម្មសិទ្ធបញ្ញា (IPR) (៤)ប្រព័ន្ធ​ព័ត៌​មាន​សម្ងាត់​គយ (៥) ប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយ និងការងារផ្សេងទៀតពាក់ព័ន្ធបច្ចេកទេសគយ។

photo_2017-03-03_17-17-13

ជាកិច្ច​ឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានវាយ​តម្លៃ​ខ្ពស់​ពី​កិច្ចសហ​ប្រតិបត្តិ​ការល្អរ​វាង​រដ្ឋ​បាល​គយ​នៃ​ប្រទេសទាំងពីរនាពេលកន្លងមក និងបាន​ជម្រាប​ជូន​គណៈ​ប្រតិភូ​ពីវឌ្ឍនភាព​លទ្ធផលការងារសម្រេចបាន​ក្នុងរយៈ​​ពេល ៣ឆ្នាំ ២០១៤​-២០១៦​ នៃ​ការអនុវត្តយុទ្ធសាស្រ្ត និងកម្មវិធីកំណែទម្រង់និងទំនើបកម្មគយ ២០១៤-២០១៨​ និងទិស​ដៅ​អនុវត្ត​បន្ត។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតក៏បានថ្លែង​អំណរគុណរដ្ឋបាល គយជប៉ុន អង្គការ JICA និងរាជរដ្ឋាភិបាល​ជប៉ុន ដែល​តែង​តែ​ផ្តល់ការគាំទ្រ និង​ជំនួយបច្ចេក​ទេស​ជាប្រចាំដល់ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​​​កម្ពុជា​។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់់​ នាថ្ងៃដដែល​ ក្រោម​​​បរិយាកាស​រីករាយ ប្រកបដោយ​កិច្ច​សហប្រតិបត្តិការល្អ​ និងស្និទ្ធស្នាល។

photo_2017-03-03_17-17-04

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត