នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៣:០០ រសៀល ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (អគរ) បានទទួលជួបប្រជុំការងារជាមួយ​គណៈប្រតិភូជប៉ុនទទួល បន្ទុកការងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន (NACCS) ដឹកនាំដោយលោក Akira TAKAHASHI ក្នុង​គោល​បំណងពិភាក្សាលើលទ្ធផលបឋមនៃការបេសកកម្មសិក្សាអង្កេតនិងប្រមូលព័ត៌មានដែលបានអនុវត្ត​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ និងអំពីគម្រោងផែនការសកម្មភាពនៃបេសកកម្មលើកទី២ ដែល គ្រោងអនុវត្តនាចុងខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីសិក្សាលម្អិតបន្ថែមទៀតមុននឹងរៀបចំរបាយ ការណ៍ដាក់ជូនអង្គការ JICA សម្រាប់ពិនិត្យ​លទ្ធភាពនិងពិចារណា​ក្នុងការផ្តល់គម្រោងជំនួយគាំទ្រការ អភិវឌ្ឍន៍​និងអនុវត្តប្រព័ន្ធ​បញ្ជរតែមួយ​ជាតិ​កម្ពុជា ​​ ។

IMG_7939

ក្នុងជំនួបពិភាក្សានេះ តំណាងគណៈប្រតិភូជប៉ុនបានជម្រាបជូនអង្គប្រជុំថា ក្នុងកិច្ចដំណើរការនៃការចុះ បំពេញបេសកកម្មលើកនេះ គណៈប្រតិភូជប៉ុន បានជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីជំនាញ នៃ ក្រសួងស្ថាប័ន​ជំនាញ និងវិស័យ​ឯកជនពាក់ព័ន្ធ​ ដើម្បីសិក្សាស្វែងយល់អំពីនីតិវិធីនៃការស្នើសុំ និងការចេញ អាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតដើម្បីប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយពីគយ និងបានលើក ជាអនុសាសន៍បឋមសម្រាប់ធ្វើការអភិវឌ្ឍន៍ និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ និងទី៣ ។​

IMG_7940

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន របស់គណៈប្រតិភូជប៉ុន ដែលបានមកពេញបេសកកម្មសិក្សាអង្កេតនិងប្រមូលព័ត៌មានពីក្រសួងស្ថាប័ន ជំនាញ វិស័យ​ឯកជន និងពីដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ។ បច្ចុប្បន្ន ការងារអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី១  គឺការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នៃ អគរ និងប្រព័ន្ធស្វ័យប្រវត្តិ កម្មវិញ្ញាបនបត្រដើមកំណើតទំនិញនៃក្រសួងពាណិជ្ជកម្មទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន ស្ថិតក្រោម គម្រោងជំនួយរបស់ ASEAN Connectivity through Trade and Investment (ACTI)។

IMG_7941

ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើឲ្យគណៈប្រតិភូជប៉ុន និងក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ បន្តសហការ ក្នុងការមកបំពេញបេសកកម្មលើកទី២ ដើម្បីសិក្សានិងចងក្រងរបាយការណ៍លម្អិតសម្រាប់រៀបចំដាក់ជូន កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី២ ពិនិត្យសម្រេច និងផ្តល់អនុសាសន៍ ណែនាំផងដែរ។

IMG_0603 IMG_0604 IMG_0612 IMG_0616 IMG_0624 IMG_0632

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១៧:០០​ នាថ្ងៃដដែល​ ក្រោម​​​បរិយាកាស​រីករាយ ប្រកបដោយ​កិច្ច​សហប្រតិបត្តិការល្អ​ និងស្និទ្ធស្នាល។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត