ថ្ងៃច័ន្ទ ០១កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស ២០១៧ នៅ​សណ្ឋាគារសាន់វ៉េ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​​ពិធីបើក​វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តី​ពី ​“វិធានដើមកំំណើតទំនិញ” ក្រោម​​​អធិបតី​ភាព​​របស់ លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​​គយ​និ​ង​រដ្ឋាករ​កម្ពុជា និង​មានការចូលរួមពីគ្រូឧទ្ទេសនាម និងសិក្ខាកាមចំនួន៥០រូប​​​មក​ពី​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករនានា​ ​។

វគ្គបណ្តុះបណ្តាលនេះ មាន​​​រយៈពេល​ពីរថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែលត្រូវ​បាន​រៀប​ចំ​ឡើង​អនុលោម​តាម​​​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​២០១៧ និង​យុទ្ធសាស្ត្រ​និង​កម្មវិធី​កំណែទម្រង់​និង​ទំនើបកម្ម​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ និង​ដោយ​មាន​​ការ​ឧបត្ថម្ភគាំ​ទ្រ​​ពី​មូល​និធិ​ទ្រទ្រង់​ថវិកា​របស់​សហភាព​អឺរ៉ុប​ដល់​​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ ក្នុង​​គោល​បំណង​លើកកម្ពស់​​សមត្ថភាព​និង​ចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា​ លើ​ការ​ងារវិធានដើមកំណើតទំនិញ។

ថ្លែង​ក្នុងសុន្ទរកថាបើក​វគ្គបណ្តុះបណ្តាលលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បាន​​​គូសបញ្ជាក់​ថា​​ការងារ​វិធានដើមកំណើតទំនិញជា​ការងារ​បច្ចេកទេស​គយ​ដែល​មានលក្ខណៈ​ស្មុគ​ស្មាញ​ និង​មានវេទយិតភាពដល់ចំណូលសម្រាប់បរិបទកម្ពុជាបច្ចុប្បន្ន។​​ ដូច្នេះ វគ្គបណ្តុះបណ្តាលស្តីវិធានដើមកំណើតទំនិញនេះ មាន​ភាព​ចាំបាច់​​ដែល​ត្រូវ​ធ្វើ​ឡើង​ជាប់ជាប្រចាំ​ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ​ ដែលចូលរួមចំណែកដ៏សំខាន់ក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការកៀរគរចំណូល។

ទន្ទឹមនេះ លោកអគ្គនាយករងក៏​បាន​​​លើក​ឡើង​ផង​ដែរ​​ថា​ វគ្គបណ្តុះបណ្តាលនេះ​​គឺជាឱកាសល្អ​សម្រាប់សិក្ខាកាមទាំងអស់ដើម្បី​ទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត តាមរយៈ​ការពិភាក្សាផ្លាស់ប្តូរ​មតិ​យោបល់​​​​ដោយ​ផ្ទាល់​ជាមួយក្រុមអ្នកឧទ្ទេសនាម​លើ ប្រធានបទសំខាន់ៗពាក់ព័ន្ធ​នឹងប្រធានបទវិធានដើមកំណើតទំនិញ បទប្ប​ញ្ញត្តិពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការអនុវត្តអត្រាពន្ធគយអនុគ្រោះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  ខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំ​ខាន់ៗមួយចំនួន និងការធ្វើលំហាត់​អនុវត្ត​ផ្ទាល់​ផងដែរ​។ ថ្លែងក្នុង​ពិធី​បិទវគ្គបណ្តុះបណ្តាល​និង​ចែក​វិញ្ញាបនបត្រ​បញ្ជាក់ការ​សិក្សា​ លោកអគ្គនាយក​រង​ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះ​​​​ដឹង​និង​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​វគ្គបណ្តុះបណ្តាល​នេះ ព្រមទាំងបន្តចែករំលែកចំណេះដឹងជាមួយសហការី​នៅតាម​អង្គភាព​រៀង​ៗខ្លួន។

photo_2017-12-20_10-03-17photo_2017-12-20_10-02-51photo_2017-12-20_10-03-07photo_2017-12-20_10-03-27 photo_2017-12-20_10-03-31 photo_2017-12-20_10-03-35photo_2017-12-20_10-03-23 photo_2017-12-20_10-03-40 photo_2017-12-20_10-03-44 photo_2017-12-20_10-03-49

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត