ថ្ងៃព្រហស្បតិ៍ ០៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៨ នៅ​សណ្ឋាគារសុខាភ្នំពេញ រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រៀបចំ​​វគ្គបណ្តុះបណ្តាលស្តី​ពី ​“ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា និងវិធានដើមកំណើត ទំនិញ” អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៨ និងយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

វគ្គបណ្តុះបណ្តាល​នេះប្រព្រឹត្ត​ទៅ​​ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​គោលបំណងលើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា ​លើ​ទិដ្ឋភាព​បច្ចេកទេស​នៃការទទួល​បាន​អត្រា​ពន្ធអនុគ្រោះ ក្នុង​ក្របខណ្ឌ​​​នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែល​កម្ពុជា​ជាភាគី​ហត្ថលេខី។

ថ្លែងក្នុង​ពិធី​បិទវគ្គបណ្តុះបណ្តាល ​និង​ចែក​វិញ្ញាបនបត្រ​បញ្ជាក់ការ​សិក្សាលោកជំទាវ ហេង សំអូន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បាន​​​គូសបញ្ជាក់​ថា ការងារវិធានដើមកំណើតទំនិញ ជាការងារបច្ចេកទេសគយមួយដែលមានលក្ខណៈស្មុគស្មាញ និងមានការវិវត្តន៍ស្របតាមការផ្លាស់ប្តូរនៃកិច្ចប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានវេទយិតភាពខ្ពស់ដល់ចំណូលពន្ធអាករ សម្រាប់​បរិបទកម្ពុជាបច្ចុប្បន្ន។​​ ដូច្នេះ វគ្គបណ្តុះបណ្តាលលើ​ប្រធានបទនេះ មាន​ភាព​ចាំបាច់​​ដែល​ត្រូវ​ធ្វើ​ឡើង​ជាប់ជាប្រចាំ​ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ​ ក៏ដូចជាចូលរួមចំណែកក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការកៀរគរចំណូលគយ។ លោកជំទាវអគ្គនាយករង​បានបន្ថែម​​ថា​ វគ្គបណ្តុះបណ្តាលនេះ​​គឺជាឱកាសល្អ​សម្រាប់សិក្ខាកាមទាំងអស់​ទទួលបាននូវពុទ្ធិថ្មីៗ តាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោធន៍នានា ពាក់ព័ន្ធនឹងខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាពិសេស​ពាក់​ព័ន្ធ​នឹង​វិធានដើមកំណើតទំនិញ, នីតិវិធីប្រតិបត្តិវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ, និងលំហាត់អនុវត្តជាក់ស្តែង ជាដើម។

ជា​ចុងបញ្ចប់​លោកជំទាវអគ្គនាយក​រង ​ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះ​​​​ដឹង​ និង​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​វគ្គបណ្តុះបណ្តាល​នេះ និងបន្តចែករំលែកចំណេះដឹងជាមួយសហការី​នៅតាមបណ្តា​អង្គភាព​រៀង​ៗខ្លួន។

ទន្ទឹមនេះ ក៏មាន​កម្មវិធី​បន្ថែម​នាពេលរសៀល​ថ្ងៃដដែល​ សម្រាប់បង្កើនការ​យល់​ដឹង​លើ​ប្រធាន​បទដូចគ្នា ​ដល់​វិស័យ​ឯកជន ដែល​រួមមានជើងសាគយ ឬ​តំណាង​ក្រុមហ៊ុន​

photo_2018-06-22_18-42-55

photo_2018-06-22_18-43-11

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត