នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារសាន់វ៉េ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​​ពិធីបើក​វគ្គបណ្តុះ    បណ្តាលបច្ចេកទេសស្តី​ពី​“តម្លៃគិតពន្ធគយ”ក្រោម​​​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងដោយមានការចូលរួមពីគ្រូឧទ្ទេសនាម និងសិក្ខាកាមចំនួន សរុប៦៧រូបដែលជាមន្ត្រី​តម្លៃគិតពន្ធគយមកពីបណ្តាសាខា និងការិយាល័យគយនិងរដ្ឋាករទូទាំងប្រទេស។

វគ្គបណ្តុះបណ្តាលនេះ មាន​​​រយៈពេល​ពីរថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ និងត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងមន្ត្រីពាក់ព័ន្ធនឹងការងារតម្លៃគិតពន្ធគយ បទប្បញ្ញត្តិពាក់ព័ន្ធថ្មីៗមួយចំនួន ព្រមទាំងផ្សព្វផ្សាយការដាក់ឲ្យប្រើប្រាស់នូវប្រតិវេទន៍តម្លៃគិតពន្ធគយក្នុងទម្រង់អេឡិចត្រូនិច ដល់មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច។

ក្នុងសុន្ទរកថាបើក​វគ្គបណ្តុះបណ្តាល ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បាន​​​គូសបញ្ជាក់​ពីសារសំខាន់​នៃ​វគ្គបណ្តុះបណ្តាល​នេះ​ក្នុង​រដ្ឋបាល​គយ​ ដោយ​មិន​ត្រឹម​តែ​ លើកកម្ពស់សមត្ថភាពចំពោះមន្រ្តីតម្លៃគិតពន្ធគយក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារតម្លៃគិតពន្ធគយ ដែលចូលរួមចំណែកដ៏សំខាន់ក្នុងយន្តការកៀរគរចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានចាត់ទុកថាជាកត្តាគន្លឹះដែលជំរុញឲ្យមានជោគជ័យលើការងាររផ្សេងទៀត ក្នុងការដ្ឋានកំណែទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជាផង ឲ្យស្របតាមបមាណី និងឧត្តមានុវត្តន៍ជាអន្តរជាតិផង។ ឯកឧត្តម​​ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់សិក្សា​ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង​ និងព័ត៌មានពាក់ព័ន្ធនានា​ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារប្រមូលចំណូលជូនជាតិ។

IMG_5240IMG_5157IMG_5189 IMG_5129 IMG_5123 IMG_5122

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត